រូបភាព អុជខ្មៅ មួយនេះ កំពុងរង្គោះរង្គើរ ល្បីពេញអិុនធើណេត!

បរទេស៖ ជឿ ឬមិនជឿ ថាចំនុចអុជខ្មៅ នៅក្នុងរូបភាពនេះមានចំនួន១២? គួរបញ្ជាក់ផងដែរថា រូបភាពមួយផ្ទាំងនេះ បានធ្វើឲ្យមនុស្សជាច្រើន ឈឺក្បាល វិលមុខ ដោយសារ សម្លឹងមើលចំនុចខ្មៅទាំងនេះ ហើយសព្វថ្ងៃរូបភាពនេះ កំពុងតែបន្តចែកចាយល្បីពេញអិុនធើណេតផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភពបានឲ្យដឹងថា ចំនុចអុជខ្មៅទាំងនេះ មានចំនួន១២ ដោយនៅជួរខាងលើ មានអុជខ្មៅ៤ ស្របទន្ទឹមគ្នា ជួរកណ្តាលមាន៤ និងជួរខាងក្រោម មាន៤ដូចគ្នា។ ប៉ុន្តែអ្វីដែលពិសេសនោះ គឺរូបភាពនេះត្រូវបានតាក់តែងឡើង ធ្វើឲ្យមនុស្សយើង មិនអាចមើលឃើញចំនុចអុជទាំង១២នេះ ស្របក្នុងពេលតែមួយបានទេ ។ 

ប្រសិនជាអ្នកសម្លឹងមើលទៅចំនុចអុជណាមួយ ក្នុងរូបភាពនេះ ចំនុចអុជផ្សេងទៀត នឹងបាត់ស្រមោលតែម្តង។ នេះហើយដែលជាមូលហេតុ ធ្វើឲ្យមនុស្សជាច្រើន វិលមុខ ឈឺក្បាល ជាមួយរូបភាពមួយនេះ។

គួរបញ្ជាក់ផងដែរថា រូបភាពដែលកំពុងទទួលបានការចាប់អារម្មណ៍មួយនេះ ត្រូវបានគេផុសនៅក្នុងបណ្តាញសង្គម Reddits ដែលសព្វថ្ងៃមានមនុស្សជាង ១លាន ៤សែននាក់ចូលមើលផងដែរ ៕

ចំពោះមតិរបស់មនុស្សមួយចំនួន ទៅលើរូបភាពនេះវិញ អ្នកខ្លះនិយាយថា «កាន់តែសម្លឹងមើលវា កាន់តែធ្វើឲ្យអារម្មណ៍មួរម៉ៅ» ខ្លះទៀត «សម្លឹងមើលរូបនេះ ពិតជាមិនស្រណុកក្នុងខ្លូនសោះ» ហើយក៏មានសំនួរជាច្រើន បានចោទសួរផងដែរដូចជា «ហេតុអ្វីក៏មិនអាចសម្លឹងមើលចំនុចអុជទាំងនោះ ក្នុងពេលតែមួយ?» និងមានមតិជាច្រើនផ្សេងៗទៀតដែលទាក់ទងនឹងរូបភាពមួយនេះ៕

ចុះចំពោះប្រិយមិត្តវិញ សម្លឹងឃើញអុជខ្មៅទាំងនេះ ចំនួនប៉ុន្មានដែរ?  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត