ចំនួន​អ្នក​មើល “Scarlet Heart: Ryeo” បន្ត​ធ្លាក់​ចុះ ខណៈ “Moonlight” កើន​ដល់​២០%

ក្រោយ​ចាក់​ផ្សាយ​បាន​៣​សប្ដាហ៍​រឿង​ភាគ​បុរាណ​របស់​តារា​សម្ដែង និង​ចម្រៀង IU និងBaekhyun នៅ​តែ​បន្ត​ធ្លាក់​ដល់​បាត រីឯ “Moonlight Drawn by Clouds” នៅ​តែ​រក្សា​តំណែង​លេខ​១​របស់​ខ្លួន​បាន​ដដែល។

 

ចំនួន​អ្នក​មើល “Scarlet Heart: Ryeo” បន្ត​ធ្លាក់​ចុះ ខណៈ “Moonlight” កើន​ដល់​២០%

 

កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា​កន្លង​ទៅ​នេះ ទិន្នន័យ​របស់ Nielsen Korea បាន​បញ្ចេញ​ពី​ចំនួន​អ្នក​ទស្សនា​រឿង​ភាគ​ប្រចាំ​ថ្ងៃ​ចន្ទ និង​អង្គារ។ តាម​នោះ​ដែរ រឿង​ភាគ “Moonlight Drawn by Clouds” នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​យ៉ាង​មាំ​ដោយ​មាន​ចំនួន​អ្នក​មើល​ឡើង​ទៅ​ដល់ ២០,៤% ពោល​គឺ​កើន​១,៦%​បើ​ធៀប​ទៅ​សប្ដាហ៍​មុន។ ចំណាត់​ថ្នាក់​លេខ​២​បាន​ទៅ​លើ​រឿង “Monster” ជាមួយ​ចំនួន​អ្នក​ទស្សនា ១០,៣%។

 

ដូច​សប្ដាហ៍​មុន​ដែរ រឿង​ភាគ​បុរាណ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​សម្ដែង​ល្បី​ឈ្មោះ​ជា​ច្រើន “Scarlet Heart: Ryeo” នៅ​តែ​ស្ថិត​នៅ​បាត​តារាង​ដដែល តែ​អ្វី​ដែល​គួរ​និយាយ​នោះ​គឺ​ចំនួន​អ្នក​មើល​មិន​បាន​កម្រើក​ទៅ​ណា​នោះ​ទេ​ថែម​ទាំង​បាន​ធ្លាក់​លើស​ដើម​ទៀត​ផង។ នៅ​ក្នុង​ភាគ​ថ្មី​បំផុត “និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​ទទួល​បាន ៥,៧% ធ្លាក់០,៣%​បើ​ធៀប​នឹង​សប្ដាហ៍​មុន៕

 

ចំនួន​អ្នក​មើល “Scarlet Heart: Ryeo” បន្ត​ធ្លាក់​ចុះ ខណៈ “Moonlight” កើន​ដល់​២០%

 

ចុចអាន៖“និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​រង​ការ​រិះគន់​ខ្លាំង​ព្រោះ​តួ​សម្ដែង​មិន​កើត មាន​អ្នក​មើល​តិច​ជាង​គេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi