ព័ត៌មានបន្ថែមរឿងភ្លើងផ្ទះ ៣ ល្វែង នៅបឹងសាឡាង

6 Videos


ចាប់ពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៣ កញ្ញា ២០១៦ រហូតដល់ម៉ោង ៩ និង ៣០ នាទីករណីអគ្គីភ័យ ដែលកើតឡើងពោលគឺនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានរលត់ទាំងស្រុងហើយបន្ទាប់ពី សមត្ថកិច្ចជួយអន្តរាគមន៍ជាមួយរថយន្តពន្លត់អគ្គិភ័យជាង ១០ គ្រឿង និង ប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ។

យោងសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ៣ ល្វែង និង ១៥ បន្ទប់ ( បន្ទប់ជួល ) ព្រមទាំងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ ។

ចំណែកមូលហេតុនៃការឆេះនេះត្រូវបានគេសន្និដ្ឋានជាជំហ៊ានដំបូងថា ដោយសារទុស្សេចរន្តអគ្គិសនី និង ខ្លះថាផ្ទុះចង្ក្រានហ្កាស ។ ម្ចាស់ផ្ទះមានឈ្មោះ ប៉ុល សារឹម ភេទស្រី អាយុ ៥៣ ឆ្នាំ ៕

ដេវីត

ព័ត៌មានបន្ថែមរឿងភ្លើងផ្ទះ ៣ ល្វែង នៅបឹងសាឡាងព័ត៌មានបន្ថែមរឿងភ្លើងផ្ទះ ៣ ល្វែង នៅបឹងសាឡាងព័ត៌មានបន្ថែមរឿងភ្លើងផ្ទះ ៣ ល្វែង នៅបឹងសាឡាងព័ត៌មានបន្ថែមរឿងភ្លើងផ្ទះ ៣ ល្វែង នៅបឹងសាឡាងព័ត៌មានបន្ថែមរឿងភ្លើងផ្ទះ ៣ ល្វែង នៅបឹងសាឡាងព័ត៌មានបន្ថែមរឿងភ្លើងផ្ទះ ៣ ល្វែង នៅបឹងសាឡាង