ខឹង​សមត្ថកិច្ច​ថៃ​ចាប់​ឲ្យ​បង់លុយ​ម្នាក់​៤​ពាន់​បាត អាជីវករ​យក​ទំនិញ​បិទផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា​នេះ​ ក្រុម​អាជីវករ​លក់ដូរ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​បាន​យក​ទំនិញ​របស់​ខ្លួន​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ថៃ​ចេញចូល​ឆ្លង​ព្រំដែន​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​នៅ​ព្រឹក​មិ​ញ​នេះ​អាជីវករ​ខ្មែរ​១២​នាក់​ទៀត បាន​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឲ្យ​បង់លុយ​ម្នាក់​ៗ៤​ពាន់​បាត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​មៅ​ង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ សមត្ថកិច្ច​ខ្មែរ​បាន​ទៅ​អន្តរាគមន៍​បើកផ្លូវ​វិញ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព ៕