Ronaldo ក្លាយ​ជា​ប្រធាន​ក្រុម​ថ្មី​របស់​ Real Madrid

ក្រៅ​ពី​ដើរ​តួ​នាទី​ជា​កម្លាំង​ប្រយុទ្ធ​ដ៏​សំខាន់​របស់​ Real Madrid ក្នុង​ការ​ប្រកួត Cristiano Ronaldo ពេល​នេះ​ត្រូវ​បាន​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ផ្ដល់​តំណែង​ឲ្យ​ជា​ប្រធាន​ក្រុម​ទី​៤។

  Ronaldo ក្លាយ​ជា​ប្រធាន​ក្រុម​ថ្មី​របស់​ Real MadridCristiano Ronaldo

 

មូលហេតុ​នៃ​ការ​ជ្រើស​យក​ កីឡាករ​ Ronaldo កាន់​តំណែង​ខាង​លើ​ដោយ​សារ​រូប​គេ​គឺ​ជា​ប្រធាន​ក្រុម​ស្រាប់​នៅ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ហើយ​ Alvaro Arbeloa ដែល​កាន់​កាប់​តំណែង​នេះ​ពី​មុន​មក​នោះ​បាន​ចាក​ចេញ​ទៅ​កាន់​ West Ham United។

 

ម្ចាស់​អាវ​លេខ​៧​របស់​ Real Madrid នឹង​ពាក់​ស្លាក​ប្រធាន​ក្រុម​ដឹក​នាំ​ការ​ប្រកួត​ក្នុង​ករណី​ដែល ប្រធាន​ក្រុមទី១,២,៣ Sergio Ramos, Marcelo និង Pepe អវត្តមាន​លើ​ទីលាន​។ Ronaldo បាន​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​ តាំង​ពី​ឆ្នាំ ២០០៩ ហើយ​ចំណាយ​ពេល​ ៨​រដូវ​កាល​​ជាមួយ​ក្លឹប​ដែល​មាន​រហស្សនាម​ថា Los Blancos ៕

 

Ronaldo ក្លាយ​ជា​ប្រធាន​ក្រុម​ថ្មី​របស់​ Real Madrid

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Marca