ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?

6 Videos


នៅសល់ប្រមាណតែ៥ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃខួបកំណើតគម្រប់អាយុមួយឆ្នាំរបស់កូនប្រុសពិធីករប្រចាំស្ថានីយទូរទស្សន៍បាយ័ន ជា វណ្ណារិទ្ធ ដែលមហាជនជាច្រើនស្គាល់ថា ជាអូនហ្វេម។ អ្វីដែលកត់សំគាល់នោះ មានការនិយាយពីសំណាក់អ្នកសិល្បៈថា ខួបមួយឆ្នាំរបស់អូនហ្វេម ត្រៀមរៀបចំអធិកអធម ដោយធ្វើឡើងនៅកោះពេជ្រ ដែល មានភ្ញៀវប្រមាណជាងមួយពាន់នាក់ចូលរួម ។

ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?

ពេលនេះដែរ លោក ជា វណ្ណារិទ្ធ កំពុងមមាញឹកអញ្ជើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈដើម្បីចូលរួម ខួបកំណើតកូនប្រុសគម្រប់អាយុមួយឆ្នាំ ដែលនឹងធ្វើឡើង នៅថ្ងៃទី ១៨ ខែកញ្ញានេះ នៅកោះពេជ្រ ។ បើតាម ការបង្ហើបប្រាប់ពីសំណាក់មិត្តរួមអាជីព ដែលទទួលបានលិខិតអញ្ជើញនោះបានប្រាប់ថា ពិធីខួបកំណើតរបស់ អូនហ្វេម មានភាពអធិកអធមគួរសម ដោយឃើញមានរៀបចំប្រមាណជាពីរអាគារ ។

ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?

បើតាមដឹង ជា វណ្ណារិទ្ធ គ្រោងអញ្ជើញភ្ញៀវប្រមាណជាងមួយពាន់នាក់ ដែលមានទាំងអ្នកសិល្បៈនិងអ្នកមានមុខមាត់ នៅក្នុងសង្គម ។ ទាក់ទងជាមួយរឿងនេះលោក ជា វណ្ណារិទ្ធ ហាក់ព្យាយាមលាក់លៀមមិនចង់និយាយ ពីការរៀបចំពិធីខួបកំណើតនេះឡើយ ។ ដោយសារលោកមិនចង់អោយគេថា លោកអួតនិង ជ្រិញចំពោះរឿងនេះ ។ ជា វណ្ណារិទ្ធ កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេស ក្រោយពីលោកមាន កូនប្រុសម្នាក់ ដែលមានមុខមាត់ស្រស់ស្អាតគួរអោយស្រលាញ់ ។ ជាពិសេសលោកត្រូវបានគេចាត់ទុកជា ស្វាមីល្អដែលចេះស្រលាញ់ភរិយានិងកូន ។

ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?

ទោះជាមានឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈក៏ពិតមែន តែ ជា វណ្ណារិទ្ធ ហាក់ មានភាពសាមញ្ញ ពេលខ្លះលោកថែមទាំងពាក់អាវជជុះឡើងឆាកថែមទៀតផង ៕ ចេនី

ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?ខួបកំណើតកូន ជា វណ្ណារិទ្ធ ត្រៀមរៀបចំស្ទើរដូចមង្គលការ?