អត់ចង់ជឿសោះ​ ថាតារាស្រីរូបនេះ អាយុ៦២ឆ្នាំ បើសាច់ចាំ និងស៊ិចស៊ីម្លឹងៗ

អាមេរិក៖ តារាសម្តែងនិងជាតារាម៉ូដែលស្រី នាង Christie Brinkly បានធ្វើឲ្យអ្នកគាំទ្រ ដក.កចំហរមាត់ ពេលឃើញសម្រស់ដ៏សែនវ័យក្មេងរបស់នាង នៅក្នុងកម្មវិធីមួយ។

ចំពោះ Christie Brinkly អាយុគ្រាន់តែជាតួលេខសម្រាប់នាងតែប៉ុណ្ណោះ ព្រោះថាសម្រស់របស់នាង គឺមិនចាស់ទៅតាមវ័យនោះឡើយ ថ្វីត្បិតបើពេលនេះ នាងមានវ័យ៦២ឆ្នាំទៅហើយក្តី។ ហើយកាលពីថ្មីៗនេះដែរ នាងបានបង្ហាញខ្លួន នៅក្នុងកម្មវិធីNew York Fashion Week ជាមួយនឹងរ៉ូបពណ៌ក្រហមរឹបរាង បញ្ចេញរាងដ៏ស្លីមស្រឡូន និងសាច់ដើមទ្រូងមូលក្លំ។  

នៅពេលនាង Christie បានស្លៀករ៉ូបមួយឈុតនេះ កាន់តែធ្វើឲ្យនាងរឹតតែក្មេង និងស៊ិចស៊ីខ្លាំង ដែលមើលទៅ ពិតជាមិនសាកសមនឹងអាយុខ្ទង់៦០ឆ្នាំផ្លាយទាល់តែសោះ៕ ចុះប្រិយមិត្តខ្មែរឡូតយល់យ៉ាងណាដែរ?

ចង់ដឹងថា នាង Christie Brinkly វ័យក្មេងប៉ុណ្ណា មើលរូបថតប៉ុន្មានសន្លឹកខាងក្រោមទាំងអស់គ្នា៖ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ តារាស្រីតៃវ៉ាន់ វ័យ៤០ឆ្នាំ នាង Vivian Hsu ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបសម្រស់របស់នាងដែរ។

តារាស្រីជនជាតិ តៃវ៉ាន់ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹងសម្រស់របស់នាង បន្ទាប់ពីបានដឹង អាយុពិត រួចមកដែលគ្រប់គ្នា តែងតែសរសើរពីសម្រស់ ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង មិនដាច់ពីមាត់ ជាមួយនឹងភាពក្មេងវ័យ មិនចេះចាស់នោះ។

តាមប្រភពព័ត៌មានបាន ឲ្យដឹងថា តារាស្រីម្នាក់នេះមាន ឈ្មោះ Vivian Hsu ដែលមានអាជីព ជាតារាចំរៀង, សម្ដែង និងជាតារាបង្ហាញម៉ូត ហើយនាពេលខាងមុខនេះ នាងនឹងឈានចូលវ័យ ៤០ឆ្នាំ ផងដែរ។ បន្ថែមឲ្យដឹងទៀតថា នាងបានសរសេរបង្ហោះនៅលើ ហ្វេសប៊ុកថា «ខ្ញុំចាប់ផ្ដើមធ្វើការ តាំងពីអាយុ ១៤ឆ្នាំ ហើយអ្វីដែលខ្ញុំសោកស្ដាយខ្លាំងបំផុតនោះ គឺមិនសិក្សានៅសាកលវិទ្យាល័យ និងបញ្ចប់ការងារសង្គម ដោយាសារតែការងារនេះ បានផ្ដល់ចំនេះដឹងដល់ខ្ញុំ យ៉ាងច្រើន» ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខែកុម្ភ: តារាស្រីរូបស្អាតម្នាក់នេះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយនឹងពាណិជ្ជករសិង្ហបុរី និងបានប្រារព្ធពិធី អាពាហ៍ពិពាហ៍ របស់ពួកគេនៅលើកោះ បាលី កាលពីចុងខែមិថុនា ឆ្នាំមុន។

ជាមួយគ្នានេះ កាលពីថ្ងៃ ទី ១៩ មិនា ឆ្នាំ២០១៥ ជាថ្ងៃខួបកំណើតរបស់នាង ដែលចូលវ័យ ៤០ឆ្នាំ ប៉ុន្តែបើមើលពីសម្រស់របស់នាង ខាងក្រៅវិញ ពិតជាមិនគួរឲ្យជឿ ទាល់តែសោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload