Leicester និង Bournemouth ដណ្តើមគ្នាទិញខ្សែបម្រើកណ្តាលរបស់ Udinese(មានវិដេអូ)

ក្លិប Leicester City និង Bournemouth កំពុងប្រជែងគ្នាក្នុងការតាមចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលមានតម្លៃខ្លួនខ្ពស់ របស់ក្លិបអ៊ីតាលី Udinese គឺកីឡាករ Jakub Jankto។

Jakub-Jankto

កីឡាករជាម្រើសជាតិអាយុក្រោម ២១ឆ្នាំរបស់ សាធារណៈរដ្ឋឆេកនេះ ត្រូវបានតាមទិញដោយក្លិបកាំភ្លើ់ងធំ Arsenal ពេញមួយរដូវកាលមុន ប៉ុន្តែ ក្លិប Leicester និង Bournemouth បានលោតមកឈរតម្រង់ជួរដែរ ដោយប្រាប់ក្លិប Udinese ថា ពួកគេត្រៀមផ្តល់ដាក់សំណើរហើយបច្ចុប្បន្ន។

Jankto បានចំណាយពេលកាលពីរដូវកាលមុន លេងខ្ចីជើងឲ្យក្លិប Ascoli នៅលីក Serie B ប៉ុន្តែបានត្រលប់មក Udinese វិញនារដូវកាលនេះ ខណៈគ្រូបង្វឹក Giuseppe Iachini ត្រៀមផ្តល់ឳកាសឲ្យកីឡាករវ័យ ២០ឆ្នាំនេះ ចូលលេងក្នុងជម្រើសទីមួយ។

Jankto ផ្ទេរចូលលេងនៅក្លិប Udinese នេះកាលពីឆ្នាំ ២០១៤ បន្ទាប់ពីលេងបាល់ទាត់យុវជន ឲ្យក្លិប Slavia Prague នៅក្នុងប្រទេសឆេក។

Udinese អាចរក្សាកីឡាករនេះទុក ប៉ុន្តែកុងត្រាលេងរបស់គេ នឹងអស់បន្ទាប់ពីរដូវកាលនេះ ហើយពួកគេខ្លាចបាត់បង់កីឡាករនេះ ដោយសារការផ្ទេរដោយគ្មានតម្លៃខ្លួន នារដូវក្តៅក្រោយ។ ក្លិប នឹងទទួលយកការដេញថ្លៃ ៨លានផោន ឬលើសនេះ សម្រាប់កីឡាករ វ័យ ២០ឆ្នាំរូបនេះ៕

សូមទស្សនាវិដេអូ Highlight ស៊ុតបញ្ចូលទីរបស់ Jakub Jankto

ប្រភពពី theguardian.com

The post Leicester និង Bournemouth ដណ្តើមគ្នាទិញខ្សែបម្រើកណ្តាលរបស់ Udinese(មានវិដេអូ) appeared first on CamboSport.