Man U បង់សងលោក Van Gaal ៨.៤លានផោន

បិសាចក្រហម Manchester United បានបង់ប្រាក់ចំនួន ៨.៤លានផោនឲ្យទៅអតីតគ្រូបង្វឹក Louis van Gaal និងគ្រូជំនួយរបស់លោក បន្ទាប់ពីពួកលោកត្រូវបានបណ្តេញចេញពីក្លិបកាលពីខែឧសភា។

Louis-van-Gaal

United ត្រូវបានគេរាយការណ៍ថា បានបោះបង់ចោល ៦.៧លានផោន សម្រាប់អតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Bastian Schweinsteiger ផងដែរ។

ពួកគេមិនបាននិយាយថា ចំនួននេះមានការពាក់ព័ន្ធនឹងខ្សែបម្រើកណ្តាលរូបនេះទេ ប៉ុន្តែវាត្រូវបានគេយល់ថា រូបគេមានឈ្មោះតែម្នាក់គត់នៅក្នុងក្រុមរបស់ពួកគេ ដោយសារតែច្បាប់របស់ Premier League និងទំនងជាមិនអាចលេងឲ្យ United ទៀតបានឡើយ។

ក្លិបកីឡដ្ឋាន Old Trafford នេះ បានប្រកាសពីចំណេញប្រចាំឆ្នាំ របស់ខ្លួនចំនួន ៥១៥.៣លានផោន កាលពីម្សិលមិញផងដែរ។

លោក Van Gaal និងក្រុមរបស់លោក ត្រូវបានបណ្តេញចេញ ៤៨ម៉ោងបន្ទាប់ពីដឹកនាំ United ឈ្នះ Crystal Palace ដើម្បីលើកពាន FA Cup វគ្គផ្តាច់ព្រ័ត្រ៕

ប្រភពពី BBC

The post Man U បង់សងលោក Van Gaal ៨.៤លានផោន appeared first on CamboSport.