គណៈអធិបតី ប្រាប់ពីមូលដ្ឋាននៃការពង្រឹង និងពង្រីកតេក្វាន់ដូ ITF

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចង្អុលបង្ហាញនូវមូលដ្ឋានចម្បង ដើម្បីជំរុញឲ្យវិស័យកីឡាតេក្វាន់ដូITF មានការរីកចម្រើន និងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ ខណៈលោក កែវ រេមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានកិត្តិយសខេមរសហព័ន្ធតេក្វាន់ដូ ITFកម្ពុជា បានលើកសរសើរដល់អត្តពលិកតេក្វាន់ដូ ITF ថាកំពុងមានការរីកចម្រើន ។

n1

ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃចន្ទ លោក ស៊ាន បូរ៉ាត បានលើកឡើងថា ដើម្បីឈានទៅពង្រឹង និងពង្រីកវិស័យកីឡាតេក្វាន់ដូនៅកម្ពុជាឱ្យបានផុលផុស និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាននោះ អ្នកពាក់ព័ន្ធទាំងអស់ ពិសេសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវផែនការសកម្មភាព ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដែលជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកីឡាឲ្យមានការរីកចម្រើនទាំងក្នុងកម្រិតជាតិ តំបន់ និងពិភពលោក។

n2

ចំណែកលោក កែវ រេមី បានថ្លែងកើតសរសរដល់ដល់អត្តពលិកដែលបានចូលរួមការប្រកួតជើងឯកថ្នាក់ជាតិនេះ។ លោកបានបញ្ជាក់ថា៖«ទាំងអ្នកទទួលបានជយលាភី និងអ្នកអត់ទទួលបានជយលាភី ប៉ុន្តែពូមានមោទនៈភាព និងកោតសរសើរដោយស្ម័គ្រចំពោះក្បាច់គុន និងបច្ចេកទេសក្នុងការសម្តែង និងប្រកួត ដោយពូបានឮថា មានការប្រកួតគ្នារហូតដល់អ្នកខ្លះភ្លាត់ដៃភ្លាត់ជើងឯណោះ ព្រោះកម្លាំងប្រកួតរបស់ក្មួយៗគឺល្អមែនទែនតែម្តង»។

n3

n4

គួរបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៦នេះ មានសមាគម -ក្លិប ចំនួន១៤ បានចូលរួមប្រកួតប្រជែងនៅលើវិញ្ញាសាសរុបចំនួន២៣ ដោយក្នុងនោះមានកីឡាករ កីឡាការិនីសរុប៣៣១នាក់(ប្រុស២៥៥នាក់) រីឯលទ្ធផលនៃការប្រកួតនេះមានដូចខាងក្រោម៖

mm1

mm2

mm3

mm4

mm5

mm6

mm7

mm8

The post គណៈអធិបតី ប្រាប់ពីមូលដ្ឋាននៃការពង្រឹង និងពង្រីកតេក្វាន់ដូ ITF appeared first on CamboSport.