“អ្នក​ប្រមាញ់​មុខ​ស្រស់” របស់ Lee Min Ho ត្រៀម​វាយ​លុក​រោងភាពយន្ត​កម្ពុជា

ការ​ទន្ទឹង​រង់ចាំ​របស់​ទស្សនិកជន​ដែល​ចង់​ទស្សនា​ភាពយន្ត​ថ្មី​របស់​កំពូល​តារា​សម្ដែង​កូរ៉េ Lee Min Ho បាន​មក​ដល់​ហើយ​ ដោយ​ភាពយន្ត​ចុង​ក្រោយ​របស់​តារា​រូប​នេះ​រឿង “អ្នក​ប្រមាញ់​រូប​ស្រស់” ឬ “Bounty Hunters” នឹង​មក​ដល់​រោងភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​រយៈ​ពេល​ប្រមាណ​មួយ​សប្ដាហ៍​។

 

“អ្នក​ប្រមាញ់​មុខ​ស្រស់” របស់ Lee Min Ho ត្រៀម​វាយ​លុក​រោងភាពយន្ត​កម្ពុជា

 

សហការ​ផលិត​ដោយ​ផលិតកម្ម​ចិន ហុងកុង និង​កូរ៉េ “Bounty Hunters” លាត​ត្រដាង​ពី​រឿងរ៉ាវ​របស់​កំពូល​អ្នក​តាម​ប្រមាញ់​ទាំង​៥​នាក់ ដែល​តាម​ចាប់​ឧក្រិដ្ឋជន​ដើម្បី​ប្រាក់​រង្វាន់​នៅ​ប្រទេស​ចិន ហុងកុង ប្រទេស​កូរ៉េ​ និង​ប្រទេស​ថៃ។ ក្នុង​នោះ​អ្នក​ប្រមាញ់​លេចធ្លោ​៣​រូប​គឺ Lee Min Ho និង​តារា​សម្ដែង​ចិន​ល្បី​ពីរ​រូប​គឺ Wallace Chung និង Tiffany Tang។

 

“អ្នក​ប្រមាញ់​មុខ​ស្រស់” ឬ “Bounty Hunters” នឹង​ចាប់​ផ្ដើម​បញ្ចាំង​តាម​រោងភាពយន្ត​ទំនើប​នានា​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ខាង​មុខ​នេះ។

 

ទស្សនា​វីដេអូ Trailer របស់ “អ្នក​ប្រមាញ់​មុខ​ស្រស់” ខាង​ក្រោម​នេះ៖

 

ចុចអាន៖បណ្ដុំ​រូប​ភាព​ដ៏​ទាក់​ចិត្ត​ពី​ភាពយន្ត​​ថ្មី​​ចុង​ក្រោយ​របស់ Lee Minho

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ IMDB