ចង់​បង្កើន​ទំនុក​ចិត្ត​ខ្លួន​ឯង? តោះ ​ចូលរួម​សិក្ខា​សាលា «កីឡា ស្នេហា និង​ការ​អប់រំ សតវត្ស​ទី​២១»

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ដ​ដើម្បី​អភិវឌ្ឍ​សង្គម (YVSD) សហការ​រៀបចំ​ជាមួយ​ក្រុម​យុវជន​ដើម្បី​យុវជន (YFY) ក្រុម​យុវជន និង​ការ​អភិវឌ្ឍ​សង្គម (YSD) និង​សភា​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PASS) នឹង​រៀបចំ​សិក្ខា​សាលា «កីឡា ស្នេហា និង​ការ​អប់រំ សតវត្ស​ទី​២១» ចាប់​ពី​ម៉ោង ៧ ព្រឹក ដល់ ១២ ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី១៨ កញ្ញា នេះ  នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (សាខា​វិមាន​ឯករាជ្យ)។

 

យុវជន ទីន សុខលីម ប្រធាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​សង្គម បាន​ប្រាប់​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​សិក្ខាសាលា​នេះ គឺ​ចង់​ឲ្យ​យុវជន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់ ស្វែង​យល់​ពី​របៀប​ជ្រើស​រើស​ដៃ​គូ​ស្នេហា  ភាព​ជា​អ្នក​ដឹកនាំ និង​តួនាទី​យុវជន​នៅ​ក្នុង​សង្គម។

 

ចង់​បង្កើន​ទំនុក​ចិត្ត​ខ្លួន​ឯង? តោះ ​ចូលរួម​សិក្ខា​សាលា «កីឡា ស្នេហា និង​ការ​អប់រំ សតវត្ស​ទី​២១»

 

សុខលីម បន្ត​ថា៖ “អត្ថន័យ​នៃ​ប្រធាន​បទ​នេះ អត្ថន័យ​កីឡា គឺ​ចង់​ឲ្យ​យុវជន​ចំណាយ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍ លេង​កីឡា​ដើម្បី​សុខភាព គាំទ្រ​កីឡា​គ្រប់​ប្រភេទ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​មក​ធ្វើ​ការងារ​សង្គម។ អត្ថន័យ​ស្នេហា  គឺ​ដើម្បី​ឲ្យ​យុវជន​ចេះ​ជ្រើស​រើស​ដៃគូ​ជីវិត​ត្រឹម​ត្រូវ។ ម្យ៉ាង​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​វិបត្តិ​ស្នេហា​បាន​ប្រឹក្សា​យោបល់​ និង​លើក​ទឹក​ចិត្ត​សម្រាប់​អ្នក​មាន​វិបត្តិ។ អត្ថន័យ​ការ​អប់រំ​សតវត្ស​ទី​២១ គឺ​ចង់​និយាយ​ពី​ការ​វិវត្ត​នៃ​ការ​អប់រំ​ពី​សម័យ​រហូត​មក​ដល់​បច្ចុប្បន្ន ព្រម​ទាំង​ចង់​ឲ្យ​យុវជន​ចេះ​ស្គាល់​ខ្លួន​ឯង និង​ចេះ​កំណត់​គោល​ដៅ​ជីវិត”។

 

អនុ​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​សង្គម យុវជន មុត សុភា និយាយ​ថា សិក្ខា​សាលា​នេះ នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៥០០ នាក់ ដោយ​មាន​វាគ្មិន​ឆ្នើម​៥​រូប លោក ហឿន សំនៀង នាយក​រង​ខុទ្ទកាល័យ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ពី​សាកល​វិទ្យាល័យ​ Harvard  លោក កុលផេង វឌ្ឍនា អ្នក​និពន្ធ​សៀវភៅ កញ្ញា នាង សុវ៉ាតនា ឌីជេ​វិទ្យុ​ក្នុង​កម្មវិធី​ដោះ​ស្រាយ​វិបត្តិ​ស្នេហា និង​កញ្ញា ណារ៉ា សុខេមា នាយក​កម្មវិធី Teach For Cambodia។

 

ដើម្បី​ចូលរួម​សិក្ខា​សាលា សូម​ទិញ​សំបុត្រ​ចូលរួម​តម្លៃ ៤០០០ រៀល តាម​រយៈ៖
ទី១ RUPP: សុខ វីរ: 096 68 83 305
ទី២ PUC: ឡោ ម៉េងអាង 016 63 99 11
ទី៣  NUM ហែម កេសាសម្ផស្ស  096 409 5952 ៕

 

អត្ថបទ៖ ដៃគូ​សហការ