​​​តា​​៨៩​ឆ្នាំ ​​​​រុញ​ការ៉េម​លក់​​ត្រូវ​គេ​អាណិត​រៃប្រាក់​ជួយបាន​ជិត​​ ១២​ម៉ឺន​ដុល្លារ

អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​សង្គម​​​ Facebook មួយ​ក្រុម​​ សម្រេច​​រៃអង្គាស​ប្រាក់​​គ្នា​បាន​​​​ជាង​​ ១១​ម៉ឺន​ដុល្លារ​​​ សម្រាប់​​ជូន​​​លោក​តា​ចំណាស់​​​ម្នាក់​​ បន្ទាប់​ពី​រូប​ថត​មួយ​សន្លឹក​​​​​ត្រូវ​គេ​បង្ហោះ និង​​​​ឃើញ​​​​គាត់​​រុញ​​​​​​រទេះ​ការ៉េម​លក់ ​ក្នុង​សភាព​​ខ្សោយ​​អស់​កម្លាំង​​តាម​​ដង​ផ្លូវ​ស្ងាត់​ជ្រងំ​មួយ។

 

​​​តា​​៨៩​ឆ្នាំ ​​​​រុញ​ការ៉េម​លក់​​ត្រូវ​គេ​អាណិត​រៃប្រាក់​ជួយបាន​ជិត​​ ១២​ម៉ឺន​ដុល្លារ

 លោក​តា​ Sanchez

 

បុរស​​​ម្នាក់​​ឈ្មោះ Macias  ​កំពុង​​​បើក​​រថយន្ត​ឆ្លង​កាត់​​សហគមន៍ ​Little Village ​នៅ​ទីក្រុង​ Chicago ​សហរដ្ឋអាមេរិក បាន​ប្រទះ​​ឃើញ​​លោក​តា​ Sanchez រុញ​​រទេះ​​​កាត់​​មុខ​គាត់​​ទាំង​​ល្ហិតល្ហៃ រួច​គាត់​​បាន​ថត​​​​​បង្ហោះ​​លើ​ Facebook ​​ដោយ​សរសេរ​ថា​​ “ខ្ញុំ​សូម​គោរព​​បុរស​​​នេះ អស់​ពី​បេះ​ដូង​” ។ គាត់​បាន​ជួយ​ទិញ​ការ៉េម​​​​លោក​តា​ ​២០​ដើម និង​​ហុច​ប្រាក់​ ៥០​ដុល្លារ ​មុន​គាត់​ចាក​ចេញ​ទៅ។

 

ក្រោយ​រូប​ថត​​របស់​​​លោក​តា​ Sanchez បាន​​ឆក់​បេះ​ដូង​​​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ឲ្យ​អាណិត​អាសូរ​​​​ លោក​ Macias បាន​បង្កើត​​ទំព័រ Facebook មួយ​​​​ឈ្មោះ​ថា​ Gofundme ​​ដើម្បី​ស្វែង​រក​ប្រាក់​សប្បុរស​ធម៌។

 

ងាក​មក​​មើល​ជីវភាព​របស់​​​លោក​តា​ Sanchez វិញ​ ​គាត់​បាន​ប្រកប​របរ​លក់​ការ៉េម​រុញ​តាម​រទេះ​ អស់​រយៈពេល​​​​ជា​ច្រើន​ឆ្នាំ ​និង​ធ្វើ​ការ​លើស​ពី ​៧​ម៉ោង​​ក្នុង​មួយ​ថ្ងៃ ដោយ​រក​​បាន​​ពី​ ៥០​ទៅ​​៦០​ដុល្លារ​​​។ ​លោក​តា​​​​​បាន​ចូល​និវត្តន៍​​រយៈពេល​​ជាង​ ២​ខែ​​​​ហើយ ​​ប៉ុន្តែ​​ត្រលប់​​​ទៅ​រុញ​រទេះ​វិញ​ ​បន្ទាប់​ពី​​កូន​ស្រី​​ទោល​របស់​តា​ បាន​​​ស្លាប់​កាល​ពី​ខែ​កក្កដា និង​​ភរិយា​​​ធ្លាក់​ខ្លួន​ឈឺ​ថែម​ទៀត ​ធ្វើ​​ឲ្យ​គាត់​ត្រូវ​ការ​ប្រាក់​​ជា​ចាំបាច់។

 

​លោក​ Macias ចាប់​​ផ្ដើម​​ធ្វើ​យុទ្ធនាការ​​​​រៃអង្គាស​​ Gofundme ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​​មុន​​​ ដោយ​កំណត់​​គោល​ដៅ​​​រៃ​ឲ្យបាន​​ ៣​០០០​​ដុល្លារ ​ប៉ុន្តែ​​​រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​​មូលនិធិ​​​នេះ​បាន​​កើន​ឡើង​​ហួស​ការ​រំពឹង​ទុក​​ដល់​ទៅ​​​ ១១៥ ០០០​ដុល្លារ ​បាន​មក​ពី​សប្បុរស​ជន​​ជាង​ ៥​៦០០​​នាក់។

 

លោក​តា​ Sanchez និយាយ​ថា​​ គាត់​​គ្រោង​​នឹង​ចែក​​ប្រាក់​​សប្បុរសធម៌​​ទាំង​នោះ​​ទៅ​កាន់​​ព្រះវិហារ​របស់​កាត់​​នៅ​​​ម៉ិកស៊ីកូ​ខ្លះ ​នៅ Chicago ខ្លះ និង​​​​ចៅ​ៗ​របស់​​គាត់​ផង​ដែរ៕

 

​​​តា​​៨៩​ឆ្នាំ ​​​​រុញ​ការ៉េម​លក់​​ត្រូវ​គេ​អាណិត​រៃប្រាក់​ជួយបាន​ជិត​​ ១២​ម៉ឺន​ដុល្លារ

លោក Macias អ្នក​ថត​រូប​លោក​តា និង​ចេញ​មុខ​រៃអង្គាស​ប្រាក់ (កណ្ដាល)

​​​តា​​៨៩​ឆ្នាំ ​​​​រុញ​ការ៉េម​លក់​​ត្រូវ​គេ​អាណិត​រៃប្រាក់​ជួយបាន​ជិត​​ ១២​ម៉ឺន​ដុល្លារ

 

​​​តា​​៨៩​ឆ្នាំ ​​​​រុញ​ការ៉េម​លក់​​ត្រូវ​គេ​អាណិត​រៃប្រាក់​ជួយបាន​ជិត​​ ១២​ម៉ឺន​ដុល្លារ

 

 

ចុចអាន៖ ស្នេហ៍​ស្មោះ​កម្រ​ជួប! លោកតា​ទំពា​អាហារ​​១១​ឆ្នាំ​បញ្ចុក​លោកយាយ

ចុចអាន៖ លោកតា​អាយុ​៨១​ឆ្នាំ​ធ្វើឲ្យ​បុគ្គលិក​ធនាគារ​វិលមុខ​

ចុចអាន៖ លោកតា​​អាយុ​១១៤ឆ្នាំ មាន​​កូន​​ចៅ​១១២នាក់ មិន​​គួរ​​ឲ្យ​​ជឿ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ asiaone​​