ក្រសួងការពារជាតិ​ប្រកាស​ប្រឆាំងដាច់ខាត​ការធ្វើមហាបាតុកម្មរបស់​ CNRP

រាជធានីភ្នំពេញ ៖ ​កងយោធពលខេមរភូមិន្ទប្រកាសប្តេជ្ញា​អនុវត្តន៍តាមបទបញ្ជារបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​និង​ប្រឆាំងដាច់ខាតការ​ប៉ុនប៉ងធ្វើមហាបាតុកម្មរបស់​គណបក្សសង្រ្គោះជាតិ ។

បើតាមសេចក្តីប្រកាសព័ត៌មាន​របស់អ្នកនំាពាក្យក្រសួងការពារជាតិ​ចេញផ្សាយជាសាធារណៈនៅ​រសៀលថ្ងៃទី១៣​ កញ្ញា​ក៍បាន​បញ្ជាក់ទៀតថា ​កងយោធពលខេមរភូមិន្ទមានភារកិច្ចពង្រឹងនីតិរដ្ឋ ​ការពារសន្តិសុខ ​និងសន្តិភាពឲ្យបានរឹងមំា​ និងប្រឆាំងដាច់​ខាត​មិនឲ្យមានការធ្វើមហា​បាតុកម្មទោះ​ក្នុងរូបភាពណាក៍ដោយ ​ព្រោះនេះជាការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរបំផុត​ដល់សេចក្តីសុខ សន្តិភាព​របស់ប្រជាជននិង​ប្រទេសជាតិ ។

ចំណែកលោក សម រង្ស៊ីនោះវិញ​បានប្រកាសថា ​គណបក្សសង្រ្គោះជាតិនឹងយកថ្ងៃ២៣ ​តុលា​ ដែលជាខួបទី២៥​នៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ ជាថ្ងៃធ្វើមហាបាតុកម្ម ៕