ទម្លាប់​ញ៉ាំ​ល្អ ដែល​អ្នក​គួរ​ណែនាំ​កូនៗ​

ទម្លាប់​ញ៉ាំ​ល្អ ដែល​អ្នក​គួរ​ណែនាំ​កូនៗ​

ការ​ញ៉ាំ​ល្អ​អាហារ​មាន​សុខភាព​ល្អ គឺជា​មេរៀន​ល្អ​បំផុត ដែល​អ្នក​គួរ​ណែនាំ​កូន ដើម្បី​គេ​អាច​មាន​សុខភាព​ល្អ រាងកាយ​មាំមួន និង​ប្រាជ្ញា​វាងវៃ​។​

ចូរ​ធ្វើតាម​គន្លឹះ​ខាងក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​កូន​របស់​អ្នកអនុវត្ត​តាម ក្នុងការ​ទទួលទាន​អាហារ​មាន​សុខភាព​ល្អ ៖
•​    ​ចូរ​បន្ថែមបន្លែ និង​ផ្លែឈើ​ទៅ​ក្នុង​របប​អាហា​របស់​អ្នក ឲ្យបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​
•​    ​ក្នុង​មួយ​ថ្ងៃ ត្រូវ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​យ៉ាងហោច​ណាស់ ៥ មុខ​ផ្សេងៗ​គ្នា​
•​    ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ទិញ​វា​ដាក់​ក្នុង​ទូរ​ទឹកកក​
•​    ​ចូរ​មាន​ទម្លាប់​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ និង​ទឹកដោះគោ​
•​    ​ទុក​ភេសជ្ជៈ​ផ្អែមៗ ដូចជា​ទឹកក្រូច និង​ទឹក​ផ្លែឈើ​កំប៉ុង​នៅ​ឲ្យ​ឆ្ងាយ​ពី​កូនៗ ហើយ​កុំ​មាន​ទម្លាប់​ទិញ​យក​មក​ញ៉ាំ​
•​    ​ការ​ធ្វើ​ខ្លួន​ឲ្យ​សកម្ម គឺ​កត្តា​ចំបង ដែល​ជួយ​ឲ្យ​កូន​របស់​អ្នក មាន​សុខភាព​ល្អ​៕

​ប្រភព ៖ Momjunctions
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។