PSG & Arsenal ​ក្រុម​ណា​​បាន​៣​ពិន្ទុ​ បើក​ឆាក​ពាន UCL យប់​នេះ?

ការ​ប្រកួត​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ UEFA Champions League ​បាន​វិល​ត្រឡប់​មក​វិញ​ហើយ​​​ ខណៈ​ដែល​គូ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​បំផុត​នោះ​គឺ ក្រុម​​ជើង​ឯក​បារាំង​​ Paris Saint Germain នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Parc des Princes ​ស្វាគមន៍​ក្រុម​​ជើង​ឯក​រង​អង់គ្លេស​កាំភ្លើង​ធំ Arsenal ​នា​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

PSG & Arsenal ​ក្រុម​ណា​​បាន​៣​ពិន្ទុ​ បើក​ឆាក​ពាន UCL យប់​នេះ?

 

PSG ​និង​ Arsenal ​​ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ស្វីស​​ FC Basel និង​ក្រុម​​ប្រទេស​ប៊ុលហ្គារី Ludogorets Razgrad ហើយ​ក្រុម​ទាំង​ពីរ​នេះ ក៏​ជា​ក្រុម​ដែល​គេ​រំពឹង​ថា​នឹង​​អាច​ឆ្លង​ផុត​​ពូល​នេះផងដែរ។ ងាក​ទៅ​ប្រកួត​ក្នុង​លីគ​វិញ Arsenal បើក​ឆាក​ Premier League រដូវ​កាល​ថ្មី​​​ចាញ់​ Liverpool ស្មើ​ក្រុម​ Leicester តែ​ឈ្នះ​ Watford និង​ Southamton ខណៈ​ដែល​ PSG ​បើក​ឆាក​ Ligue 1 ​ឈ្នះ​ Bastai និង​ Metz តែ​ចាញ់​ Monaco និង​ចុង​ក្រោយ​ស្មើ​ St-Etienne។

 

ជើង​កីឡាករ៖

 

PSG & Arsenal ​ក្រុម​ណា​​បាន​៣​ពិន្ទុ​ បើក​ឆាក​ពាន UCL យប់​នេះ?

សកម្មភាពក្រុម PSG ហ្វឹកហាត់

 

ម្ចាស់​ផ្ទះ​ PSG ក្រោម​ការ​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​ Unai Emery ​​​នឹង​អវត្តមាន​កីឡាករ​ Kurzawa ​​ដោយសារ​​របួស​ភ្លៅ​ ខណៈ​ដែល​កីឡាករ​ដែល​​មាន​បញ្ហា​បន្តិច​បន្តួច​មាន​ដូច​ជា​​ Thiago Silva (របួស​ត្រគាក), Aurier (ក​ជើង), Pastore (កំភួន​ជើង) និង​ Maxwell (របួស​ខ្នង) តែ​រំពឹង​អាច​ចូល​លេង​បាន​ខ្លះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ពួកគេ​ អាច​ជា៖ Trapp; Meunier, Marquinhos, Thiago Silva, Kimpembe; Verratti, Thiago Motta, Matuidi; Lucas, Cavani, Di María។

 

PSG & Arsenal ​ក្រុម​ណា​​បាន​៣​ពិន្ទុ​ បើក​ឆាក​ពាន UCL យប់​នេះ?

សកម្មភាពក្រុម Arsenal ហ្វឹកហាត់

 

រីឯ​​ក្រុម​ភ្ញៀវ​ Arsenal វិញ​ ​នឹង​អវត្តមាន​ខ្សែ​បម្រើ​ឆ្នើម​ ​Aaron Ramsey (របួស​សរសៃពួរ) ​ខណៈ​ដែល​ខ្សែ​ការពារ​ Per Mertesacker និង​ Gabriel ក៏​​​មិន​ទាន់​ជា​របួស​ និង​ត្រូវ​អវត្តមាន​ដែរ ប៉ុន្តែ​ Laurent Koscielny ​ដែល​មាន​បញ្ហា​របួស​តិច​តួច​កាល​ប៉ះ​ Southamton ​អាច​នឹង​លេង​បាន​វិញ ​និង​អាច​​ចាប់​ដៃ​គូ​គ្នា​ជាមួយ​កីឡាករ​ថ្មី​ Shkodran Mustafi។ ដូច្នេះ​១១​នាក់​ដំបូង​របស់​កាំភ្លើង​ធំ អាច​ជា៖ Čech; Bellerín, Mustafi, Koscielny, Monreal; Cazorla, Xhaka; Walcott, Özil, Alexis; Giroud។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– Paris Saint-Germain ​ជួប​ Arsenal ​​ចុង​ក្រោយ​ក្នុង​ពាន Cup Wiiners Cup រដូវ​កាល​១៩៩៣/៩៤ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​ពេល​នោះ​ Arsenal ឈ្នះ​ ២-១ សរុប​ទាំង​ពីរ​ជើង។

– Arsenal ​មិន​ដែល​ចាញ់​ទេ ​ក្នុង​ប្រកួត​១២​ដង​ក្រៅ​ដី​ជាមួយ​ក្រុម​នៅ​បារាំង​​សម្រាប់​ពាន​រង្វាន់​អឺរ៉ុប ​ក្នុង​នោះ​ឈ្នះ​៧​ដង​ចុង​ក្រោយ។

– Arsenal ជាប់​លេង​​ UEFA Champions League ​​១៩​រដូវ​កាល​ជាប់ៗ​គ្នា​ហើយ និង​ចាញ់​តែ​ក្រុម​ Real Madrid តែ​១​ប៉ុណ្ណោះ (២០​ដង​ជាប់ៗ​គ្នា)។

– Petr Cech ​បិទ​ clean sheets ​៤៧​ដង​ ក្នុង​១១១​ប្រកួត​នៅ​ UEFA Champions League ហើយ​មាន​តែ Iker Casillas (៥១) និង​ Edwin van der Sar (៥០) ប៉ុណ្ណោះ​​ ដែល​ធ្វើ​បាន​ល្អ​ជាង​អ្នកចាំទី​រូប​នេះ។

– Alexis Sanchez ​ស៊ុត​៣​គ្រាប់ និង​ Assists ​៥ ក្នុង​១៣​គ្រាប់​ចុង​ក្រោយ​របស់​ Arsenal នៅ​ UEFA Champions League៕

 

ព្យាករ​គូ​នេះ​គឺ៖ Paris Saint Germain ១-១ Arsenal , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

* គូ​ប្រកួត​ UEFA Champions League យប់​នេះ​​ទាំង​អស់​៖

 

PSG & Arsenal ​ក្រុម​ណា​​បាន​៣​ពិន្ទុ​ បើក​ឆាក​ពាន UCL យប់​នេះ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySports