គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

អំឡុងពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣ សង្គ្រាមប្រឆាំងវៀតណាមកុម្មុយនិស្ត ដែលធ្វើឡើងដោយអាមេរិក បានទម្លាក់គ្រាប់បែកជាង២លានតោនមកលើប្រទេសឡាវ ដើម្បីផ្ដាច់ផ្លូវផ្គត់ផ្គង់ដល់ទីក្រុង Ho Chi Minh ក៏ដូចជាដើម្បីគាំទ្រកងទ័ពស្មោះស្ម័គ្រនឹងរដ្ឋាភិបាលឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបកុម្មុយនិស្តនៅភាគខាងជើងប្រទេសដែរ ដោយវាក្លាយជាការទម្លាក់គ្រាប់បែកដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ហើយគេបានឲ្យឈ្មោះសង្គ្រាមនេះថា “សង្គ្រាមសម្ងាត់” ឬ “Secret War” ។

មកទល់បច្ចុប្បន្ន ត្បិតតែសង្គ្រាមមួយនេះបានបញ្ចប់ទៅអស់ជាងកន្លះទសវត្សហើយក៏ពិតមែន តែអ្វីដែលនៅចោតជាបញ្ហានោះគឺ គ្រាប់បែកជាង៨០លានគ្រាប់ នៃគ្រាប់បែក២លានតោនដែលបានទម្លាក់ នៅមិនទាន់ផ្ទុះទេ ដោយវាបានបន្សល់ទុកនូវផលប៉ះពាល់ជាច្រើនសន្ធឹកសន្ធាប់ ដល់ប្រជាជាតិឡាវនេះ ។

កេរ្តិ៍ដំណែលគ្រាប់បែកដែលបន្សល់ទុកមកដល់ពេលនេះ ធ្វើឲ្យបុរសម្នាក់បដិសេធមិនចេញដើរហើរទៅខាងក្រៅអស់រយៈពេល២ឆ្នាំ បន្ទាប់ពីមានឧបទ្ទវហេតុមួយបានកើតឡើងលើរូបលោក នោះគឺការផ្ទុះគ្រាប់បែកសល់ពីសម័យសង្គ្រាមវៀតណាម ដែលទម្លាក់ដោយអាមេរិក ហើយវាបានកែប្រែជីវិតលោកទាំងស្រុង ទាំងដែលលោកគ្រាន់ជាមនុស្សម្នាក់ ក្នុងចំណោមអ្នករងគ្រោះជាច្រើនទៀតប៉ុណ្ណោះ ។

ជនរងគ្រោះខាងលើនេះ មានឈ្មោះថា Yei Yang កាលពីអាយុ២២ឆ្នាំ លោកកំពុងតែបោសសំរាមនៅក្បែរភូមិលោក ក្នុងខេត្ត Xieng Khoung ស្ថិតនៅភាគឦសាននៃប្រទេសឡាវ ដែលក្នុងពេលនោះ ស្រាប់តែគ្រាប់បែកមួយគ្រាប់ផ្ទុះឡើង ធ្វើឲ្យខូចភ្នែកមួយចំហៀង ខូចបបូរមាត់ខាងលើ ខូចត្រចៀកមួយចំហៀង និងដៃមួយចំហៀងទៀត ហើយឧបទ្ទវហេតុនេះ បានធ្វើឲ្យលោកផ្លាស់ប្ដូរជីវិតមករស់នៅក្នុងភាពលំបាកវេទនាមួយ ទាំងដែលមិនហ៊ានចេញពីផ្ទះ សូម្បីតែមួយជំហាន ។

ឧបទ្ទវហេតុលើកនេះ មិនមែនកើតឡើងដោយសារតែជម្លោះនៃសង្គមសម័យថ្មីទេ តែវាមកពីអ្វីដែលបានបន្សល់ទុកតាំងពី៤០ឆ្នាំមុន ហើយវានៅតែបន្តបំផ្លាញជីវិតជនស្លូតត្រង់ជាច្រើននាក់ទៀត ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។

ដោយសារតែគ្រាប់បែកដែលទម្លាក់នោះ ភាគច្រើនជាគ្រាប់បែកចង្កោម ដូច្នេះហើយវាបានបំបែកចេញជាគ្រាប់បែកតូចៗរាប់រយផ្សេងទៀត ហើយមកទល់ពេលនេះ មានតែគ្រាប់បែកតិចជាង១%ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញ និងបោសសម្អាតចេញ ។

ចាប់តាំងពីសង្គ្រាមបានបញ្ចប់មក មនុស្សច្រើនជាង២ម៉ឺននាក់ ត្រូវបានគ្រាប់បែកសម្លាប់ និងធ្វើឲ្យពិការ ហើយបច្ចុប្បន្ននេះ មនុស្សជាង៥០នាក់ត្រូវស្លាប់ ឬពិការ ដោយសារគ្រាប់បែកជារៀងរាល់ឆ្នាំ ក្នុងនោះមាន៤០%ជាកុមារ ព្រោះពួកគេច្រឡំគ្រាប់បែកថា ជាគ្រាប់បាល់ Tennis រួចក៏យកគប់គ្នាលេង ជាហេតុធ្វើឲ្យមានការផ្ទុះស្លាប់ជាច្រើនគ្នា ។

ផលវិបាកមួយទៀតនោះគឺ ដីជាច្រើនផ្នែក មិនអាចយកមកធ្វើកសិកម្មបានទេ ដោយសារតែបារម្ភខ្លាចមានគ្រាប់បែកនៅក្នុងនោះ ជាហេតុធ្វើឲ្យក្មេងៗឡាវជាច្រើននាក់ ក្លាយជាក្មេងខ្វះជីវជាតិ ហើយវាបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំង ដែលធ្វើឲ្យឡាវក្លាយជាប្រទេសដ៏ក្របំផុតមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ជាដំណោះស្រាយក្នុងការបន្សល់កេរ្តិ៍មរតកគ្រាប់បែកទាំង៨០លានគ្រាប់នេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវដើម្បីចូលរួមកិច្ចប្រជុំអាស៊ានកាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិក លោក Barack Obama បានសម្រេចថា នឹងផ្ដល់ប្រាក់ចំនួន៩០លានដុល្លារដល់ឡាវ ដើម្បីបោសសម្អាតគ្រាប់បែកមិនទាន់ផ្ទុះ ដែលអាមេរិកបានបន្សល់ទុកក្នុងប្រទេសនេះ ៕

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ

ប្រែសម្រួល៖ kqube
ប្រភព៖ CNN, BBC

  • គ្រាប់បែក២លានតោន ដែលអាមេរិកដឹកយកមកស្រោចទឹកដីឡាវ ជាការទម្លាក់គ្រាប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: