កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

(សេអ៊ូល)៖ ស្ថាប័នកាកបាតក្រហមអន្តរជាតិ បានចេញសេចក្តីព្រមានមួយនៅថ្ងៃអង្គារ នេះថា បញ្ហាដែលកំពុងតែកើតមាន ដោយសារគ្រោះទឹកជំនន់នៅកូរ៉េខាងជើង នឹងវិវឌ្ឍន៍កាន់តែអាក្រក់ ថែមទៀត ដូចជាមនុស្សបន្តស្លាប់ និងបាត់បង់ទីជំរក ហើយជំងឺឆ្លងនានាក៏នឹងផ្ទុះឡើងផងដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

តាមរបាយការណ៍ជាក់ស្តែងពីកូរ៉េខាងជើង មនុស្ស ១៣៣នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ តាំងពីថ្ងៃ ទី២៩ ខែសីហា ខណៈមនុស្ស ៣៩៥នាក់ទៀតកំពុងបាត់ខ្លួន។ លោក Chris Staines ដែលជាអ្នកដឹកនាំ ក្រុមសង្គ្រោះនៃកាកបាតក្រហមអន្តរជាតិនៅកូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា «សម្រាប់អ្វីដែលយើង បានឃើញនោះ គឺក្រុមសង្គ្រោះបានព្យាយាម ធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងប្រទេស ដែលជាកន្លែងប្រជាជនរាប់សែននាក់ បានបាត់បង់ផ្ទះសម្បែង និងជំងឺនានាកំពុងរាតត្បាត»

គួរបញ្ជាក់ថា ទឹកជំនន់ដ៏អាក្រក់នៅកូរ៉េខាងជើងនេះ បានកើតឡើងដំបូងដោយសារតែឥទ្ធិពលនៃព្យុះ ទីហ្វុង Lionrock ដែលបានបោកបក់មកលើតំបន់អាស៊ីភាគឦសាន កាលពីចុងខែសីហា ហើយរហូត មកដល់នឹងពេលនេះ ប្រជាជនកូរ៉េខាងជើងជាង ១៤០,០០០នាក់ នៅតែបន្តស្នាក់នៅក្នុងជម្រក បណ្តោះអាសន្ន ដែលត្រូវការជាចាំបាច់នូវជំនួយស្បៀងអាហារ និង ទីជម្រកដែលសមរម្យ៕
កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់

ប្រភព៖ Fresh News, Channelnewsasia

  • កាកបាតក្រហមព្រមានថា គ្រោះទឹកជំនន់នៅកូរ៉េខាងជើងនឹងកាន់តែអាក្រក់ ដោយសារតែមិនមានជំនួយគ្រប់គ្រាន់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: