ចិន រុស្ស៊ីធ្វើសមយុទ្ធជើងទឹករួមគ្នា មានប្រតិបត្តិការវាយដណ្ដើមកោះ នៅសមុទ្រចិនខាងត្បូង (វីដេអូ)

រុស្ស៊ី និងចិនបានចាប់ផ្ដើមធ្វើសមយុទ្ធជើងទឹករួមគ្នាមួយ ដែលនឹងមានរយៈពេល៨ថ្ងៃ ដោយក្នុងនោះរួមមានការប្រើប្រាស់អាវុធប្រឆាំងនាវាមុជទឹក នាវាសង្គ្រោះ ការការពារដែនអាកាសរួមគ្នា និងប្រតិបត្តិការវាយដណ្ដើមកោះ ពីសំណាក់កងទ័ពជើងទឹក និងគោក ក៏ដូចជាទាហានទ័ពអាកាសផងដែរ ។

សមយុទ្ធរួមគ្នាលើកនេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃព្រហស្បតិ៍ និងបញ្ចប់ទៅវិញនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដែលត្រូវធ្វើឡើងក្នុងសមុទ្រចិនខាងត្បូង ជាច្រកដ៏សំខាន់បំផុតមួយក្នុងលោក ក៏ជាកន្លែងដែលកំពុងមានភាពរកាំរកូសជាងគេមួយដែរ រវាងមហាយក្សអាស៊ី និងប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនទៀត តែយោធានៃប្រទេសទាំង២អះអាងថា សមយុទ្ធនេះ មិនមែនធ្វើឡើងដើម្បីប្រឆាំងជនទី៣ឡើយ ដោយគេធ្វើវាឡើង ដើម្បីការពារផលប្រយោជន៍រួម និងពង្រឹងសន្តិសុខនៃដែនទឹករបស់ខ្លួនប៉ុណ្ណោះ ។

កងទ័ពមួយភាគធំនៃប្រទេសចិន ដែលចូលរួមក្នុងសមយុទ្ធនេះ ជាផ្នែកមួយនៃក្រុមកងទ័ពជើងទឹក Nanhai Fleet រីឯរុស្ស៊ីវិញ បានបញ្ជូននាវាចម្បាំង៥គ្រឿង នៃក្រុមកងទ័ព Pacific Fleet បើកមុខដោយនាវាពិឃាដប្រឆាំងនាវាមុជទឹក Admiral Tributs ហើយក្នុងកងទ័ពនៃប្រទេសទាំង២នេះ សុទ្ធតែមាននាវាចម្បាំង នាវាមុជទឹក យន្តហោះចម្បាំងប្រភេទ Fixed-wing aircraft ឧទ្ធម្ភាគចក្រលើនាវា និងសម្ភារៈយោធាជាច្រើនទៀត ដែលអាចប្រើបានទាំងក្នុងទឹក និងលើគោក ។

សូមបញ្ជាក់ថា នេះជាសមយុទ្ធរួមគ្នាលើកទី៥ហើយ រវាងចិន និងរុស្ស៊ី ដោយចាប់ផ្ដើមដំបូងនៅឆ្នាំ២០១២ វាបានធ្វើឡើងនៅសមុទ្រក្រហម ឆ្នាំ២០១៣ ធ្វើឡើងនៅសមុទ្រភាគខាងកើតរុស្ស៊ី (Far East) ឆ្នាំ២០១៤ ធ្វើនៅសមុទ្រចិនខាងកើត ហើយឆ្នាំ២០១៥ ធ្វើ២ដំណាក់កាល នៅសមុទ្រមេឌីទែរ៉ាណេផង និងឈូងសមុទ្រ Peter the Great Gulf ផង ៕

ប្រែសម្រួល៖ kqube
ប្រភព៖ China Xinhua News, RT

  • ចិន រុស្ស៊ីធ្វើសមយុទ្ធជើងទឹករួមគ្នា មានប្រតិបត្តិការវាយដណ្ដើមកោះ នៅសមុទ្រចិនខាងត្បូង (វីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: