ក្រសួងសុខាភិបាល៖ ជំងឺ ZiKa អាចនឹងជាសះស្បើយក្នុងអំឡុងពេល២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ជំងឺ ZiKa ជាប្រភេទជំងឺឆ្លងតាមរយៈមូសខ្លាខាំ ដែលស្រដៀងគ្នាទៅនឹងជំងឺគ្រុនឈាមដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា «ភាគច្រើននៃជំងឺនេះ (ZiKa) និងជាសះស្បើយក្នុង អំឡុងពេលពី ២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់»

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ដល់២០១០ បានរកឃើញជំងឺ ZiKa ៧ករណីសុទ្ធតែជាសះស្បើយ និងពំុរកឃើញមានករណីកុមារក្បាលតួចនោះទេ។ ចាប់ពីពេលនោះមកដល់បច្ចុប្បន្នពំុទាន់រកឃើញមានករណី ZiKa នៅឡើយទេ។ វីរុស ZiKa ទាំង៧ករណីដែលបានរកឃើញ ជាប្រភេទវីរុសក្នុងស្រុកមិនមែនចូលពីប្រទេសអាមេេរិកនិងអាហ្វ្រិកទេ៕

ក្រសួងសុខាភិបាល៖ ជំងឺ ZiKa អាចនឹងជាសះស្បើយក្នុងអំឡុងពេល២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់ ក្រសួងសុខាភិបាល៖ ជំងឺ ZiKa អាចនឹងជាសះស្បើយក្នុងអំឡុងពេល២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់ ក្រសួងសុខាភិបាល៖ ជំងឺ ZiKa អាចនឹងជាសះស្បើយក្នុងអំឡុងពេល២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់

ប្រភព ៖ freshnewsasia

  • ក្រសួងសុខាភិបាល៖ ជំងឺ ZiKa អាចនឹងជាសះស្បើយក្នុងអំឡុងពេល២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: