សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា»

(ភ្នំពេញ)៖ ដោយមានការសហការគ្នា រវាងសាកលវិទ្យាល័យន័រតុន និង Group គ្រួសារតារាកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ នៅសាកលវិទ្យាល័យន័រតុន មានរៀបចំកម្មវិធីសន្និសីទសាព័ត៌មានមួយ ដោយមានវត្តមានតារាចម្រៀង-សម្តែងល្បីៗ ជាច្រើននាក់ ចូលរួមបង្ហាញចំណាប់អារម្មណ៍ មុនថ្ងៃតាំងពិព័រណ៍ និងប្រគំតន្រ្តីសប្បុរសធម៌ នាថ្ងៃទី១៧ -១៨ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យ «គន្ធបុប្ផា»

សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា»

វត្តមានតារាច្រៀង និងសម្តែងដែលបានបង្ហាញវត្តមាន នៅក្នុងកម្មវិធីសន្និទសាព័ត៌មាន នារសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញរួមមាន កញ្ញា សុខ ពិសី ,កញ្ញា ទេព បូព្រឹក្ស ,កញ្ញា ពេជ្រ អាវីហ្សា ,អ្នកនាង ចន ច័ន្ទលក្ខិណា ,កញ្ញា ឈិត សុវណ្ណបញ្ញា, អ្នកនាង សឿន សុធារ៉ា ,លោ ក សន វិជ្ជបុត្រ,លោក គន់ រៀមរតនៈ ,លោក ចន អេឡិចហ្សូរ៉ា,កញ្ញា ស្រីពៅមុខឈើ រួមជាមួយតារាប្រុស-ស្រីល្បីៗ ជាច្រើនរូបទៀត។

សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា»

បើតាមការឲ្យដឹងពី លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិក Group គ្រួសារតារាកម្ពុជា បានថ្លែងឲ្យដឹងថា សន្និសីទសាព័ត៌មានថ្ងៃនេះ គឺធ្វើឡើងដើម្បីបង្ហាញគោលបំណង នៃការប្រកាសរៀបចំកម្មវិធី ការដាក់បង្ហាញតាំងពិព័រណ៍ និងប្រគំតន្រ្តីសប្បុរសធម៌ ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ«គន្ធបុប្ផា» ដែលពិធីនេះ និងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា»

លោក ផាត់ តារារដ្ឋ បានបញ្ជាក់បន្ថែមថា សម្រាប់ថវិកា ដែលបានមកពីការរៀបចំកម្មវិធីទាំងប៉ុន្មាន គឺត្រូវផ្តល់ជូនមន្ទីរពទ្យ «គន្ធបុប្ផា» ទាំងអស់ ហើយមិនតែប៉ុណ្ណា ខាងសាកលវិទ្យាល័យន័រតុន ក៏មានកញ្ចក់បន្ថែមពីលើថវិកា តន្រ្តីសប្បុរធម៌ ដើម្បីផ្តល់ឧបត្ថម្ភ ដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ផងដែរ។

សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា»

ដោយឡែក បើតាមការថ្លែងឲ្យដឹង ពីសំណាក់តារាចម្រៀង កញ្ញា សុខ ពិសី បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «ខ្ញុំមានអារម្មណ៍ រំភើប ចំពោះការរៀបចំកម្មវិធីមនុស្សធម៌បែបនេះ ព្រោះថា នេះជាឱកាសមួយដ៏ល្អ ក្នុងការជួយដល់កុមារទូទាំងប្រទេសកម្ពុជា ដែលត្រូវ ការចាំបាច់នូវសេវាព្យាបាល របស់មន្ទីពេទ្យគុន្ធបុប្ផា។ ម្យ៉ាងទៀត បើមានឱកាសក្រោយៗទៀត ខ្ញុំហ្នឹងចូលរួមកម្មវិធីមនុស្សធម៌បែបនេះ ឲ្យបានច្រើនទៀតបន្ថែមទៀត!»៕

សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា» សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា» សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា»

ប្រភព ៖ freshnewsasia

 

  • សាកល​វិទ្យា​ល័យ​​ន័រ​តុន ​ប្រកាស​​បើក​​ព្រឹត្តិការណ៍​​ប្រគំ​​តន្រ្តី​​សប្បុរស​ធម៌ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ «គុន្ធបុប្ផា»已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: