អស់ស្ទះ! ឆ្កែមួយក្បាលនេះ ពិតជាសំណាងមែន បានម្ចាស់ស្រលាញ់ថ្នាក់ថ្នម ម៉ាស្សាឲ្យសម្ងំឈឹងតែម្តង (មានវីដេអូ)

ថៃ៖ វីដេអូឃ្លីបមួយទៀតហើយ កំពុងតែល្បីទាក់ទាញចិត្តអ្នកនិយមលេងបណ្តាញសង្គមជាមួយ  ជាពិសេសនៅថៃតែម្តង ចុចចូលទស្សនាជាច្រើនដង នូវទិដ្ឋភាពកូនឆ្កែ ដ៏គួរឲ្យខ្នាញ់មួយក្បាល  ត្រូវបានម្ចាស់ម៉ាស្សាឲ្យ ក៏សម្ងំសោយសុខយ៉ាងស្រួល ធ្វើមិនដឹងតែម្តង។

ឆ្កែមួយក្បាលនេះ រស់នៅក្នុងប្រទេសថៃ អាចចាត់ទុកថាជាឆ្កែសំណាងជាងគេបំផុត ​ត្រូវបានម្ចាស់របស់វា យកចិត្តទុកដាក់ស្រលាញ់បីបម ថ្នមបំពេរចំណាយកម្លាំង សុខចិត្តម៉ាស្សាប្រើដៃថ្នមៗឲ្យវា។

តាមរយៈខ្សែវីដេអូឃ្លីបគេឃើញថា ឆ្កែមួយក្បាលនេះ ត្រូវបានម្ចាស់របស់វា ម៉ាស្សាទៅលើថ្ងាស និងត្រដុសអង្អែលលើស្មា និងដងខ្លួនរបស់វាថ្នមៗ ស៊ីអារម្មណ៍ជាទីបំផុត  ហើយទំនងជាស្រួលខ្លួនវាពេកហើយ ទើបបណ្តាលឲ្យដេកបិទភ្នែកធ្វើមិនដឹង។

វីដេអូឃ្លីបនេះ ត្រូវបានគេជឿជាក់ថា ថតឡើងក្នុងទីក្រុងបាងកក នាអំឡុងខែកក្កដា កន្លងទៅ ក្រោយពីមន្រ្តីប៉ូលិស បានធ្វើការចុះបង្ក្រាប បិទទីតាំងហាងម៉ាស្សាមួយកន្លែង បន្ទាប់ពីរកឃើញថាមានលួចលាក់ យកក្មេងស្រីមិនទាន់គ្រប់អាយុ (ពេស្យាចារ្យ) មកទទួលភ្ញៀវ។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះបានបង្ហោះលើបណ្តាញសង្គម លាយឡំជាមួយនឹងពាក្យសំដីកំប្លែងលេង បញ្ឆិតបញ្ឆៀងដែរថា «ឯងបាត់មុខទៅណាយូរហើយ! ទាល់តែគេបិទហាងម៉ាស្សាចឹង ទើបឯងវិលក្បាលត្រឡប់មករកយើងវិញហ្ហ៎ា»​

ទស្សនាវីដេអូ៖       

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា កន្លងទៅ ត្រូវអ្នកលេង បណ្តាញសង្គម ជះកំហឹងយ៉ាងខ្លាំង។

បើមើលតាមវីដេអូ បានបង្ហាញពី បុរសម្នាក់ បានស្រែកខ្លាំងៗ ទៅលើកូនឆ្កែ និង កាន់ដំបងមួយ ដើម្បីគម្រាមវា ប៉ុន្តែមិនបានវាយនោះទេ គ្រាន់តែគោះ នៅលើឥដ្ឋតែប៉ុណ្ណោះ។ នៅពេលនោះដែរ កូនឆ្កែតូច ភ័យឡើងញ័រខ្លួន ហើយវាបាន ព្យាយាមរំកិលខ្លួន បន្តិចម្តងៗ ដើម្បីគេចពីដំបង នោះ។

ចំពោះវីដេអូមួយនេះ ត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើន លើកយកមកវែកញែក នៅលើអនឡាញ ជាមួយនឹងកំហឹងយ៉ាងខ្លាំង ដែលមាន មនុស្សមួយចំនួនធំ បាននិយាយថា ទង្វើរនេះ អាចធ្វើឲ្យ ប៉ះពាល់ដល់សតិអារម្មណ៍ កូនឆ្កែយ៉ាងខ្លាំង។ ហើយក៏មាន អ្នកមួយចំនួនទៀត បានការពារ បុរសនោះ ដោយនិយាយថា គាត់មិនបាន វាយសត្វឆ្កែនោះទេ គ្រាន់តែប្រើសំឡេងប៉ុណ្ណោះ និង បានប្រើការនិយាយ បែបគួរឲ្យស្រឡាញ់ ទៅ កាន់វា ផងដែរ។

យ៉ាងណាមិញ សកម្មភាព របស់បុរសម្នាក់នេះ គឺមិនច្បាស់នោះទេ ថាវាជាការប្រដៅ ដោយត្រឹមត្រូវ ឬក៏យ៉ាងណានោះ ទៅលើកូនឆ្កែតូចនេះ ហេតុនេះ មានតែ ប្រិយមិត្ត ទស្សនានូវវីដេអូខាងក្រោម ទើបដឹងច្បាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ស្ទះ!  ឆ្កែមួយក្បាលនេះ ពិតជាសំណាងមែន បានម្ចាស់ស្រលាញ់ថ្នាក់ថ្នម ម៉ាស្សាឲ្យសម្ងំឈឹងតែម្តង (មានវីដេអូ)

អស់ស្ទះ!  ឆ្កែមួយក្បាលនេះ ពិតជាសំណាងមែន បានម្ចាស់ស្រលាញ់ថ្នាក់ថ្នម ម៉ាស្សាឲ្យសម្ងំឈឹងតែម្តង (មានវីដេអូ)