តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម

នៅ​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​ មាន​តារា​ជា​កូន​កាត់​បរទេស​នៅ​ប៉ែក​អឺរ៉ុប​ជាច្រើន តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ឈ្មោះ​តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម វិញ​ម្ដង៖

 

១.ណាតាហ្សា

 

តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាមរូបភាព៖ផ្ដល់ឲ្យ

 

ណាតាហ្សា បាន​បើក​ចំហ​រឿងរ៉ាវ និង​ការ​ពុះពារ​​​ជម្នះ​ប្រពៃណី​ដើម្បី​បាន​ក្លាយ​ជា​តារា​។ នាង​ធ្លាប់​បាន​ប្រាប់​ថា Sabay “ខ្ញុំ​ជា​កូន​ខ្មែរ-អ៊ីស្លាម ដូចនេះ​មាន​ការ​លំបាក​ខ្លាំង​ណាស់​​​ មុន​ពេល​អាច​​ក្លាយ​​​ជា​អ្នក​សិល្បៈ​មួយ​រូប”។ ណាតាហ្សា មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ខ្មែរ-អ៊ីស្លាម តែម្ដង។

 

២.លី វ៉ាហេទ

 

តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម

រូបភាព លី វ៉ាហេទ កំពុង​ហ្វឹកហាត់

 

លី វ៉ាហេទ គឺជា​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្រុម​បឹង​កេត​អង្គរ ដែល​មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ-អ៊ីស្លាម តែម្ដង។ អ្នក​ខេត្ត​កំពង់ចាម​រូប​នេះ​ បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​បណ្ដើរ​ៗ​ ដោយ​រូប​គេ​ធ្លាប់​បាន​ថត​ស្ពត​ពាណិជ្ជកម្ម និង​បច្ចុប្បន្ន​បាន​ក្លាយ​ជា​តួឯក​ក្នុង​រឿង“ខូចចិត្ត​អាជីព” ។

 

៣.លី ឡានី

 

តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាមរូបភាព៖Facebook

 

អតីត​តារា​សម្ដែង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព​កាលពី​ជាង ១០ ឆ្នាំ មុន លី ឡានី ក៏​ជា​សិល្បករ​កូនខ្មែរ-អ៊ីស្លាម​ដែរ។ ប្រិយមិត្ត​ភាគច្រើន​​មិន​ធ្លាប់​បាន​ដឹង​តួឯក​ប្រុស​ក្នុង​រឿង “ទ្រុង​មាស​បក្សី​ស្នេហ៍” មាន​ជាប់​ឈាម​ជ័រ​អ៊ីស្លាម​ឡើយ តែ​ក្រោយ​ពេល​លោក​​​អាពាហ៍ពិពាហ៍​​​កាលពី​ពេល​ថ្មី​ៗ​នេះ​​រួច​មក ​ទើប​​ដំណឹង​នេះ​ឡើង​ល្បី​សុះសាយ។

 

៤.សុះម៉ាច

 

តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម

សុះម៉ាច និង​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក​ជំទាវ ភឿង សក្កណា

 

កូន​ប្រុស​ម្ចាស់​បទ “ផ្ញើ​កង​ចងដៃ” សុះម៉ាត់ គឺ​លោក សុះម៉ាច ក៏​ជា​តារា​ដែល​មាន​សែស្រឡាយ​ជាប់​ខ្មែរ-អ៊ីស្លាម​ដែរ។ ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​សុទ្ធ និង​ឪពុក​គឺ​ជា​ខ្មែរ-អ៊ីស្លាម៕

 

ចុចអាន៖មើល​​មុខ​​តារា​ខ្មែរ កូន​​កាត់​​អាមេរិក​-​អាឡឺម៉ង់​-​អ៊ីតាលី​-​បារាំង

 

អត្ថបទ៖ទ្រី រ៉ាវី