តន្ត្រី​សប្បុរសធម៌ ទិត្យ វិច្ឆិកា រក​បាន​២៦លាន​៤​សែនរៀល

តារាចម្រៀង​ ទិត្យ វិច្ឆិកា ដែល​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​តន្ត្រី​សម្បុរសធម៌​មួយ​នៅ​អូដឹម​កាល​ពី​សប្ដាហ៍​មុន​នោះ បាន​បង្ហើប​ថ្ងៃ​នេះ​​ក្នុង​សន្និសីទសារព័ត៌មាន លោក​រក​បាន​ថវិកា​ចំនួន ២៦​លាន និង​៤សែន​រៀល​ពី​ការ​ប្រគំ​តន្ត្រី​នេះ។

 

តន្ត្រី​សប្បុរសធម៌ ទិត្យ វិច្ឆិកា រក​បាន​២៦លាន​៤​សែនរៀល

 

ថវិកា​ខាង​លើ ទិត្យ វិច្ឆិកា បាន​ប្រាប់​ទៀត​ថា ជា​ថវិកា​ត្រៀម​សម្រាប់​យក​ទៅ​ធ្វើ​ការងារ​សប្បុរស​ធម៌ ដោយ​ជួយ​​សាង​សង់​សាលា​រៀន​ និង​ស្ពាន​មួយ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កុមារ​ៗ​នៅ​ក្នុង​ភូមិ​ស្រុក​មួយ​នៃ​ខេត្ត​កោះកុង។

 

យ៉ាង​នេះ​ក្ដី ម្ចាស់​បទ “អារ៉ែង​កំណើត​ស្នេហ៍” ខាង​លើ​បញ្ជាក់​ថា ចំណូលប៉ុណ្ណេះ​ពី​ការ​ប្រគំ​តន្ត្រី​ខាង​លើ មិន​ទាន់​ឆ្លើយ​តប​គ្រប់​គ្រាន់​សម្រាប់​គម្រោង​លោក​ឡើយ។ លោក​បាន​បញ្ជាក់​ថា ចំណូល​បាត់បង់​ខ្លះ ដោយ​សារ​បញ្ហា​មួយ​ចំនួន​ក្នុង​ពេល​ដំណើរ​ការ​កម្មវិធី ម្ចាស់​ឧត្ថម្ភ​មួយ​ និង​អាជីវករ​បាន​ដក​ខ្លួន​មិន​ចូល​រួម។

 

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​ថា លោក​មាន​ថវិការ​បម្រុង​ខ្លះ​ដែល​សល់​ពី​ការងារ​​មូលនិធិ​លើក​មុន។ ដូច្នេះ​លោក នឹង​ប្រើ​ប្រាស់​ថវិកា​នោះ​បន្ថែម​ដើម្បី​ជួយ​កសាង​សាលា​រឿន និង​ស្ពាន​មួយ​នៅ​ខេត្ត​កោះកុង៕

 
ទិត្យ ​វិច្ឆិកា បង្ហាញ​ជំហរ​ក្នុងការ​ប្រគំ​តន្ត្រី​សប្បុរសធម៌លើក​នេះ
 

រាយការណ៍៖ ថា ម៉ាលីដា