សាប៊ូកក់សក់ Dove បង្ហាញរូបរាងថ្មី និងបញ្ចូលរូបមន្តពិសេស ដើម្បីប្រសិទ្ធភាពព្យាបាលសក់ខូច

ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវើ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញ ប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅលើពិភពលោក បានបង្ហាញនូវរូបរាង និងការរចនាថ្មីរបស់សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove ដែលជាអ្នកជំនាញ ខាងព្យាបាលសក់ខូច និងជួយចិញ្ចឹមសក់ ក៏ដូចជារក្សាសក់ ឲ្យមានសំណើម ។

ពិធីបង្ហាញរូបរាងថ្មីរបស់ផលិតផល Dove បានធ្វើឡើង នៅឯផ្សារទំនើបអ៊ីអន ហើយក្នុងកម្មវិធីនោះ សុភាពនារីនានា បានទទួលការពិនិត្យ សក់ក្បាលពីអ្នកជំនាញ ការសាកល្បងកក់សក់ជាមួយ នឹងផលិតផល Dove ថ្មី ការរចនាម៉ូតសក់ ការផ្ដល់គន្លឹះថែរក្សាសក់ពីអ្នកជំនាញ និងការថតរូបអនុស្សាវរីយ៍ជាដើម ។

អ្នកស្រី ស្រីនិច ដែលបានអញ្ជើញមកសាកល្បងការកក់សក់ ជាមួយនឹងសាប៊ូ Dove បានថ្លែងថា៖ “មានអារម្មណ៍ថា ពេលដែលកក់ហើយ វាទន់ វារលាស់ ធ្វើឲ្យសរសៃសក់យើងរឹងមាំ ស្អាត ហើយមានជាតិប្រេង អត់ស្ងួតដូចមុន។ ខ្ញុំប្រើសាប៊ូមុនៗមកធ្វើឲ្យសរសៃសក់ខ្ញុំវាស្ងួត ហើយវាអត់លូតលាស់ល្អទេ ។ វាអត់មានជាតិប្រេង ហើយវាធ្វើឲ្យសក់ខ្ញុំវាខូច វាបែកចុង ។ តាំងពីខ្ញុំប្រើ Dove មក វាមានអារម្មណ៍ថារលាស់ ធ្វើសក់រាល់ថ្ងៃក៏អត់ខូចដែរ” ។
ចំណែកឯ កញ្ញាស្រីពៅ ដែលរស់នៅទីក្រុងភ្នំពេញវិញ បាននិយាយថា៖ “Dove ថ្មី ខ្ញុំយល់ថា វាក្លិនក្រអូប ហើយវា [ធ្វើឲ្យសក់] ទន់ភ្លឺរលោង ដូចជាមានទម្ងន់ជាងមុន” ។

លោកស្រី មិត្ត វុទ្ធារី ប្រធានផ្នែកផលិតផល នៃក្រុមហ៊ុនយូនីលីវើ ដែលចែកចាយផលិតផល Dove នៅកម្ពុជា បានថ្លែងថា ការផ្លាស់ប្ដូររូបរាង និងការរចនានេះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ Dove ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួន ទាំងគុណភាព និងភាពទាក់ទាញ ។

លោកស្រី បានថ្លែងថា៖ “ការពិតទៅអ្វី យើងចាប់ផ្ដើមរចនាជាថ្មី ដោយសារយើងចង់ឲ្យអតិថិជនរបស់ Dove គាត់នៅតែជឿជាក់លើផលិតផលនេះ ។ ដូច្នេះហើយ ចំពោះយូនីលីវើ ក៏ដូចជាផលិតផល Dove យើងតែងតែធ្វើការផ្លាស់ប្ដូរ និងរចនារូបរាងថ្មី ដើម្បីធ្វើឲ្យដើរទាន់សម័យកាល ក៏ដូចជាទីផ្សារបច្ចុប្បន្ន” ។

លោកស្រីបានបន្តទៀតថា បន្ថែមលើការផ្លាស់ប្ដូររូបរាង និងការរចនាថ្មី Dove ក៏បានបញ្ចូលរូបមន្តបន្ថែមទៀត ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពក្នុងការជួយព្យាបាលសក់ខូច ក៏ដូចជាឲ្យសក់ មានសុខភាពល្អតាំងពីគល់ដល់ចុង ។

លោកស្រី បានថ្លែងថា៖ “ការផ្លាស់ប្ដូររូបរាងថ្មីនេះដែរ មិនមានការប៉ះពាល់គុណភាពរបស់សាប៊ូ Dove ទេ ប៉ុន្តែ ផ្ទុយទៅវិញគុណភាពកាន់តែប្រសើរជាងមុន ដោយសារយើងធ្វើការអភិវឌ្ឍន៍ថ្មី ទៅលើរូបមន្ត ដោយយើងដាក់បន្ថែមនូវប្រភេទរូបមន្ត ដែលអាចជួយនាំសារធាតុដែលមាននៅក្នុងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove ជ្រាបចូលយ៉ាងជ្រៅក្នុងស្រទាប់សក់ ធ្វើឲ្យសក់កាន់តែមានសុខភាពល្អ និងស្រស់ស្អាត” ។

ផលិតផល Dove ដែលជាម៉ាកយីហោសាប៊ូកក់សក់ និងក្រែមបន្ទន់សក់គុណភាពលំដាប់អន្តរជាតិ បានបោះជំហានចូលមកក្នុងទីផ្សារកម្ពុជាអស់រយៈកាលជាច្រើនឆ្នាំមកហើយ ហើយបានទទួលការគាំទ្រ ច្រើនពីសំណាក់សុភាពនារី ។

ផលិតផល Dove ផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាសក់ផ្សេងៗ ដូចជាសក់ខូចខ្លាំង សក់ជ្រុះ សក់ស្ងួត និងសក់សំពោងជាដើម ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាប៊ូកក់សក់ Dove បង្ហាញរូបរាងថ្មី និងបញ្ចូលរូបមន្តពិសេស ដើម្បីប្រសិទ្ធភាពព្យាបាលសក់ខូច

សាប៊ូកក់សក់ Dove បង្ហាញរូបរាងថ្មី និងបញ្ចូលរូបមន្តពិសេស ដើម្បីប្រសិទ្ធភាពព្យាបាលសក់ខូច