ក្តៅអត់មានកូនប្រុសនឹងគេ ម្តាយមីងមានចិត្តច្រណែនបោះទម្លាក់កូនង៉ែតប្រុសបងស្រីថ្លៃពីបង្អួចមន្ទីរពេទ្យ ឲ្យផុត«អត់»ដូចគ្នា (Video Inside)

ម្តាយមីងមានចិត្តច្រណែន ដែលមានកូនស្រី៣នាក់ម្នាក់ ប៉ុន្តែ គ្មានកូនប្រុស បានកំពុងប្រឈមទោសប៉ុនប៉ងមនុសឃាត ក្រោយបោះទម្លាក់កូនង៉ែតរបស់បងស្រីថ្លៃខ្លួនចេញពីបង្អួចមន្ទីរពេទ្យ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីជាជនល្មើសឈ្មោះ Sarita Devi ត្រូវបានកាមេរ៉ា CCTV ចាប់បានពីសកម្មភាពដែលស្ត្រីរូបនេះបោះទម្លាក់កូនង៉ែតប្រុសរបស់បងស្រីថ្លៃឈ្មោះ Alka ចេញពីបង្អួចជាន់ទី១នៃមន្ទីរពេទ្យមន្ទីរពេទ្យសម្ភព និងកុមារ Shyam ស្ថិតក្នុង Indira Nagar, Kalyanpur ប្រទេសឥណ្ឌា ។

នៅវេលាម៉ោង ៥ ព្រឹក Sarita បានធ្វើជាស្រែកឆោឡោ ដោយនិយាយថា ទារកបានបាត់ខ្លួន -ប៉ុន្តែ ទារកប្រុសនោះត្រូវបានរកឃើញនៅមានជីវិតក្នុងស្ថានភាពរងរបួសស្រាល ដោយដេកនៅលើសំណាញ់ដែកក្បែរនោះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា នាង Sarita បានសារភាពពីទោសទណ្ឌរបស់ខ្លួន និងនិយាយថា នាងធ្វើបែបនេះ ដោយសារមានចិត្ត “ច្រណែន” កូនង៉ែតប្រុសរបស់បងស្រីថ្លៃ ដែលនាងក៏ចង់បានកូនប្រុសដែរ ។

ប៉ូលីសនិយាយថាៈ កូនង៉ែតប្រុសឈ្មោះ Anmol ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យសម្ភព និងកុមារ Shyam ដើម្បីព្យាបាលរោគ (septicemia) ។

ថ្ងៃមួយ ដោយសារតែកាងារសំខាន់មួយចំនួនត្រូវធ្វើ ឪពុកម្តាយរបស់ទារករងគ្រោះ ដែលឈ្មោះ Sarvesh Kumar (ឪពុក) និងម្តាយ Alka ត្រូវចាកចេញទៅកាន់ភូមិជិតខាង ដោយទុកកូនរបស់ពួកគេឲ្យម្តាយមីរបស់គេ Sarita Devi ជួយមើលថែ ។ ប៉ុន្តែ ផ្ទុយទៅវិញ កាមេរ៉ា CCTV ដែលតំឡើងនៅក្នុងមន្ទីរពេទ្យ បានចាប់យកបាន Sarita ដើរចេញខាងក្រៅបន្ទប់ ជាមួយដៃបីទារក មុនពេលបោះវាចេញតាមយ៉នៃមន្ទីរពេទ្យ ៕


ក្តៅអត់មានកូនប្រុសនឹងគេ ម្តាយមីងមានចិត្តច្រណែនបោះទម្លាក់កូនង៉ែតប្រុសបងស្រីថ្លៃពីបង្អួចមន្ទីរពេទ្យ ឲ្យផុត«អត់»ដូចគ្នា (Video Inside)

កម្ពុជាស្នើចិនឲ្យបង្កើនការនាំចូលផលិតផលខ្មែរដោយមិនយកពន្ធ និងមិនកំណត់កូតា

ក្តៅអត់មានកូនប្រុសនឹងគេ ម្តាយមីងមានចិត្តច្រណែនបោះទម្លាក់កូនង៉ែតប្រុសបងស្រីថ្លៃពីបង្អួចមន្ទីរពេទ្យ ឲ្យផុត«អត់»ដូចគ្នា (Video Inside)

​អង្គការកសិកម្មស្វាគមន៍វិធានការទប់ស្កាត់ប្រមូលទិញកសិផលក្នុងតម្លៃថោក