ជិត​ភ្លឺ! ឃើញ​ចោរលួច​ឡាន បានត្រឹមតែ​ឈរមើល​ពីក្នុង​ផ្ទះ ព្រោះ…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​​ចោរ​ធ្វើ​សកម្មភាព​លួច​រថយន្ត​មួយ​គ្រឿង ដែល​ម្ចាស់​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ ដោយ​ក្នុង​ហេតុការណ៍​នោះក៏​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ដែរ ប៉ុន្តែ​​ចេញពី​ក្នុងផ្ទះ​មិន​រួច ដោយសារ​​ត្រូវ​​​ចោរ​​យក​ខ្សែ​មក​ចង​ទ្វារផ្ទះ​​ជាប់ ហើយ​​បាន​​ឱកាស​ជិះ​គេច​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​០៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦ នេះ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ​សួ ប៊ុ​ន​ថុ​ល អាយុ​៤៥​ឆ្នាំ ជា​អ្នក​រកស៊ី មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​រថយន្ត​ដែល​ត្រូវ​ចោរលួច​បាត់នោះ ​ម៉ាក​កាម​រី ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-7349 ។

បើ​តាម​​​ម្ចាស់​រថយន្ត​បាន​អះអាង​ថា ជា​ធម្មតា​គាត់​តែងតែ​ចត​រថយន្ត​នោះ​ទុក​នៅ​មុខ​ផ្ទះ ដោយ​មិន​យក​ទៅ​ផ្ញើ​គេ​​ទេ ។ ហើយ​គាត់​ក៏​ចាក់សោ​ការពារ​យ៉ាង​ត្រឹមត្រូវដែរ ទើប​នាំ​គ្នា​ចូល​ដេក ។ ប្រភព​បន្ត​ថា លុះនៅ​វេលា​កើតហេតុ រូប​គាត់​ភ្ញាក់​ដឹងខ្លួន​ ហើយបម្រុង​ដេកទៅវិញ តែមិន​ទាន់​ដេក​លក់​​ផង ស្រាប់តែ​ឮ​សន្ធឹក​រថយន្តនៅមុខផ្ទះគាត់ គាត់​ក៏ងើប​​ដើរ​ចេញ​ទៅ​មើល ក៏​ប្រទះ​ឃើញ​ចោរ​ បាន​ចូល​ក្នុង​រថយន្ត​ប​ញ្ឆិះជិះ​​ចេញ​​ទៅហើយ ។

ពេល​នោះ គាត់​ក៏​មានការ​ភ្ញាក់ផ្អើល​ងើប​ទាំងអស់​គ្នា តែ​អ្វី​ដែល​សោកស្តាយបំផុត​​នោះ គឺ​ចោរ​បាន​យក​ខ្សែ​មក​ចង​ទ្វារ​ជាប់ ​ទំ​រាំ​តែ​នាំគ្នាស្រាយ​ចេញ​​​នោះ ចោរ​ជិះ​គេច​បាត់​ទៅ​ហើយ ។ ក្រោយមក ទើប​រូប​លោក​​​មកដាក់​​ពាក្យបណ្តឹង​នៅ​សង្កាត់​ចោម​ចៅ​ ដើម្បី​ឱ្យ​ជួយ​អន្តរា​គម​ន៍​​ស្វែង​រកតែ​ម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន យុវជនអាយុ១៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាលឃាត់ខ្លួន នៅម៉ោង១៖១០នាទីឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ពីបទ ស្ថិតនៅចំណុចភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តមាន ឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ ចំណែកជនល្មើស ឈ្មោះ ឡាំ ឈុយ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូត រួមមានរថយន្តមួយគ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2K0049, ខ្សែភ្លើងពណ៌លឿងប្រវែង១៣២ ស.ម និងសោរខ្សៀលេខ៨ពណ៌ទឹកប្រាក់ ចំនួន១។  

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ បានមកលេងផ្ទះមិត្តភក្តិរបស់ខ្លួន ហើយបានចតរថយន្តនៅពីមុខផ្ទះមិត្តភក្តិ ដោយបានចាក់សោរទ្វារថយន្តត្រឹមត្រូវ (Lock) លុះក្រោយមកក៏ស្រាប់តែឮសំលេងតេឡេ រថយន្តស្រែក រួចហើយគាត់ក៏ចេញមក មើលក៏ឃើញជនសង្ស័យកំពុងអង្គុយស្រាត នៅកន្លែងចង្កូតរថយន្ត ហើយក៏បានស្រែកឆោឡោរ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចុះមកឃាត់ជនសង្ស័យរួម និងវត្ថុតាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិត​ភ្លឺ! ឃើញ​ចោរលួច​ឡាន បានត្រឹមតែ​ឈរមើល​ពីក្នុង​ផ្ទះ ព្រោះ...

ជិត​ភ្លឺ! ឃើញ​ចោរលួច​ឡាន បានត្រឹមតែ​ឈរមើល​ពីក្នុង​ផ្ទះ ព្រោះ...

ជិត​ភ្លឺ! ឃើញ​ចោរលួច​ឡាន បានត្រឹមតែ​ឈរមើល​ពីក្នុង​ផ្ទះ ព្រោះ...

ជិត​ភ្លឺ! ឃើញ​ចោរលួច​ឡាន បានត្រឹមតែ​ឈរមើល​ពីក្នុង​ផ្ទះ ព្រោះ...