កម្លាំងនគរបាល ឆ្មក់បង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទ ជ្រកក្រោមយីហោកោជប់ «៧៧៧៧» និងឃាត់ខ្លួនម៉ែយ៉ែមម្នាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការបង្ក្រាប ទីតាំងបម្រើសេវាផ្លូវភេតមួយកន្លែង ដែលជ្រកក្រោមយីហោកោសជប់ ម៉ាស្សា «៧៧៧៧» នៅចំណុចខាងក្រោយមន្ទីរពេទ្យរស្ស៊ី ផ្ទះលេខ៣៥ ផ្លូវ៤៣០ ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយឃាត់ខ្លួនម៉ែយ៉ែមម្នាក់ និងរំដោះស្ដ្រីរងគ្រោះ៣នាក់ផ្សេងទៀត។

លោក ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយសហការជាមួយកម្លាំង នគរបាលមូលដ្ឋាន និងមានការ សម្របសម្រូលពី លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងជំនាញឃាត់ខ្លួន បានម៉ែយ៉ែមម្នាក់ឈ្មោះ យ៉ ធីង៉ោ ព្រមទាំងរំដោះស្ដ្រីរងគ្រោះ៣នាក់ផ្សេងទៀត។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញ បាននាំខ្លួនម៉ែយ៉ែម ទៅធ្វើការសួរនាំដើម្បីចាត់ការបន្ដ ហើយធ្វើការអប់រំណែនាំ ដល់ស្ដ្រីរងគ្រោះទាំង៣នាក់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង យីហោ «មុំម៉ាស្សាកោសជប់៧២» ដែលបង្កប់សេវាផ្លូវភេទ និងឃាត់មនុស្ស​ចំនួន១២នាក់ ក្នុងនោះមេកាស្រី២នាក់ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស ដែលបានដឹកនាំកម្លាំងផ្ទាល់ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង​អម សាលាដំបូងរាជធានីភ្នំពេញ ហើយក្នុងនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សសរុប១២នាក់ ប៉ុន្ដែ២នាក់ជាមេការ ហើយត្រូវបានកម្លាំងជំនាញនាំខ្លួនយកទៅសួរនាំ។

លោក​នាយ​រង​ការិយាល័យ បានបញ្ជាក់ថា មេការស្រីឈ្មោះ នួន សុខណា អាយុ៣២ឆ្នាំ រីឯមេការប្រុសឈ្មោះ ប៊ុន គីម អាយុ២២ឆ្នាំ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា ទីតាំង​ម៉ា​ស្សា​កោសជប់ លួចបង្កប់សេវារកស៊ីផ្លូវភេទនេះបានបើកយូ មកហើយមិនឃើញសមត្ថកិច្ចប៉ុស្ដិ៍ ឬខណ្ឌ ចុះបង្រ្កាបនោះទេ ទើបពេលនេះឃើញខាងជំនាញ ចុះក្រសោបម្តង​ ប្រមូលយក​ទៅលៀងខ្អែលចេញ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត