២​ថ្ងៃ​ប៉ុណ្ណោះ Samsung ខាត​លុយ​អស់​ជាង​​២០​ពាន់​លាន​ដុល្លារ ព្រោះ​តែ Galaxy Note 7

២​ថ្ងៃ​ប៉ុណ្ណោះ Samsung ខាត​លុយ​អស់​ជាង​​២០​ពាន់​លាន​ដុល្លារ ព្រោះ​តែ Galaxy Note 7

ក្រុមហ៊ុន Samsung បានស្គាល់រសជាតិដ៏អាក្រក់បំផុតមួយ នោះគឺការខាតបង់លុយដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺដល់ទៅ២២ពាន់លានដុល្លារក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ដោយសារតែកំហុសបច្ចេកទេសដែលកើតមានលើទូរស័ព្ទជំនាន់ថ្មី Galaxy Note 7 ដែលទើបតែចេញលក់បានប៉ុន្មានសប្ដាហ៍ ។

សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ភាគហ៊ុនរបស់ក្រុមហ៊ុនអេឡិចត្រូនិកមួយនេះ បានធ្លាក់ចុះអស់១១% ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញានេះ ដែលវាជាការធ្លាក់ចុះភាគហ៊ុនដ៏ខ្លាំងបំផុត និងជាលើកដំបូង ក្នុងរយៈពេលដ៏ខ្លីបែបនេះ តាំងពីឆ្នាំ២០០៨មក ដោយការខាតបង់ប្រាក់ដ៏ច្រើនមហិមាបែបនេះ កើតឡើងក្រោយពេលដែលក្រុមហ៊ុនចាប់ផ្ដើមប្រកាសប្រមូល Galaxy Note 7 ទាំងអស់ នៅទូទាំងសកលលោកឲ្យចូលរោងចក្រវិញ ។

ការផ្ទុះថ្មទូរស័ព្ទ Galaxy Note 7 បានកើតជាក្ដីបារម្ភយ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា ដោយវាធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ចេញបម្រាមហាមមិនឲ្យយកទូរស័ព្ទ Galaxy Note 7 ឡើងយន្តហោះឡើយ និងមានខ្លះទៀត គ្រាន់តែស្នើកុំឲ្យប្រើ ឬសាកថ្មទូរស័ព្ទលើយន្តហោះឡើយ ។

អាកាសចរណ៍ Qantas, Virgin Australia, Philippines’ Cebu Pacific, និង Etihad Airways ចាប់ផ្ដើមធ្វើការត្រួតពិនិត្យវ៉ាលីរបស់អ្នកដំណើរ ក្រែងមានដាក់ទូរស័ព្ទ Galaxy Note 7 ដោយគេបារម្ភថា វាអាចនឹងផ្ទុះលើយន្តហោះ ហើយស្របគ្នានេះ អាជ្ញាធរដែនអាកាសប្រទេសជាច្រើនទៀត ក៏កំពុងតែពិចារណាលើរឿងនេះដូចគ្នា ។

ការចេញលក់ Galaxy Note 7 ប៉ុន្មានសប្ដាហ៍មុនទូរស័ព្ទជំនាន់ថ្មី iPhone 7 and 7 Plus ជាឱកាសដ៏ល្អបំផុតមួយ ដែលអាច Samsung ដើរមុនមួយជំហាន ដើម្បីកេងយកប្រយោជន៍ពីទីផ្សារ តែចុងក្រោយ ដោយសារទូរស័ព្ទដដែលនេះ វាបានក្លាយជាសុបិនដ៏អាក្រក់បំផុតមួយសម្រាប់ Samsung បង្កឲ្យខាតលុយអស់រាប់ពាន់លានដុល្លារ ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃចេញលក់ រហូតដល់ថ្ងៃប្រកាសប្រមូលមកវិញ ការលក់ Galaxy Note 7 ជុំវិញពិភពលោក សរុបជាទឹកប្រាក់មានចំនួន១.៥ពាន់លានដុល្លារ ហើយការប្រកាសចុងក្រោយរបស់ក្រុមហ៊ុន Samsung បញ្ជាក់ថា គ្រាន់តែបើកទូរស័ព្ទ Galaxy Note 7 នោះ ក៏អាចផ្ទុះបានដែរ មិនត្រឹមតែប៉ុណ្ណោះ ការខាតបង់ប្រាក់ក្នុងផ្សារហ៊ុននេះ មិនទាន់គិតការខាតបង់មុខមាត់ និងទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់ឡើយ ៕

ប្រភព ៖ kqube

  • ២​ថ្ងៃ​ប៉ុណ្ណោះ Samsung ខាត​លុយ​អស់​ជាង​​២០​ពាន់​លាន​ដុល្លារ ព្រោះ​តែ Galaxy Note 7已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: