កូរ៉េខាងត្បូងត្រៀមក្បួនការពារគ្រោះរញ្ជួយដីឡើងវិញ បន្ទាប់ពីទទួលរងកម្រិតញ័ររញ្ជួយ ៥.៨រ៉ិចទ័រមិនធ្លាប់មាន

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានប្តេជ្ញាថានឹងបំពាក់ប្រព័ន្ធការពារ គ្រោះរញ្ជួយដី នៅតាមទីកន្លែងសំខាន់ៗដោយរួមបញ្ចូលទាំង រោងចក្រថាមពលនុយក្លេអ៊ែរ ខណៈដែល គ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារទីក្រុង Gyeongju ភាគខាងត្បូងប្រទេសនៅថ្ងៃចន្ទ។ នេះបើតាមការផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកស្រី ផាក បានអះអាងថា នឹងបញ្ជូនមន្រ្តីជំនាញទៅកាន់តំបន់ ដែលទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដី ដើម្បីកំណត់ទំហំនៃការខូចខាត និងកាត់បន្ថយ ការលំបាកជូនប្រជាពលរដ្ឋ។ លោកស្រី ជឿជាក់ថាប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់ច្បាស់ជាមានការ ភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែសំណាងល្អ មិនមានមនុស្សបាត់បង់ជីវិត ឬរងរបួសអ្វីឡើយ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានស្តែងឲ្យឃើញថា ប្រទេសកូរ៉េខាងត្បូងមិនមានសុវត្ថិភាព ពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី មួយរយភាគរយ ដូចការរំពឹងទុកកាលពីមុននោះឡើយ៕

កូរ៉េខាងត្បូងត្រៀមក្បួនការពារគ្រោះរញ្ជួយដីឡើងវិញ បន្ទាប់ពីទទួលរងកម្រិតញ័ររញ្ជួយ ៥.៨រ៉ិចទ័រមិនធ្លាប់មាន

ប្រភព ៖ freshnewsasia

  • កូរ៉េខាងត្បូងត្រៀមក្បួនការពារគ្រោះរញ្ជួយដីឡើងវិញ បន្ទាប់ពីទទួលរងកម្រិតញ័ររញ្ជួយ ៥.៨រ៉ិចទ័រមិនធ្លាប់មាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: