​អាយុ​​១៦​​ឆ្នាំ ចេះ​​បង្កើត​​វេប​​សាយ​​ដាក់​​​ឈ្មោះ​ឲ្យ​ទា​រក ​សម្រាប់​​ឪពុក​ម្តាយ​ជន​ជាតិ​​ចិន រក​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ

(ចិន)៖ ពិតជាស្មានមិនដល់ថា ក្មេងស្រីវ័យជំទង់អាយុ១៦ឆ្នាំម្នាក់ បានរកប្រាក់បានដល់ទៅ ជាង៨៥.០០០ដុល្លារ តាមរយៈគេហទំព័ររបស់ខ្លួន ដែលជួយអ្នកជាឪពុកម្តាយ រស់នៅប្រទេសចិន អាចជ្រើសរើសឈ្មោះ ដាក់ឲ្យកូនរបស់ខ្លួនដែលទើបនឹងកើត។

Beau Jessup រស់នៅតំបន់ Cheltenham ប្រទេសអង់គ្លេស នាងបានបង្កើតវេបសាយមួយ ឈ្មោះថា «Special Name» ដើម្បីជួយដល់ឪពុកម្តាយទាំងឡាយ ណាដែលចង់រកឈ្មោះ ដាក់ឲ្យកូនទើបនឹងកើត ជាភាសាអង់គ្លេស ហើយរហូតមកដល់ពេលនេះ Jessup ធ្លាប់បានដាក់ឈ្មោះ ឲ្យទារកប្រមាណ២០០.០០០នាក់ហើយ។ Jessup គឺជានិស្សិត នៅឯមហាវិទ្យាល័យមួយ ដែលនាងចេះមានគំនិតរកប្រាក់ បានដោយងាយប្រកបដោយ ភាពវ័យឆ្លាតហើយក៏ជាការជួយ ដល់ឪពុកម្តាយជនជាតិចិន អាចរកឈ្មោះដាក់ឲ្យកូនជាភាសាអង់គ្លេស បានស្រួលដូចជា Rolex, Cinderella និង Pinocchio ។

ឪពុកម្តាយ នៅប្រទេសចិន ដែលចង់ដាក់ឈ្មោះកូន ជាភាសាអង់គ្លេស ដើម្បីងាយក្នុងការបញ្ជូនពួកគេ ទៅរៀននៅអង់គ្លេស ឬអាមេរិក ហើយតាមរយៈបង្កើតវេបសាយ ដាក់ឈ្មោះក្មេងនេះ Jessup រកប្រាក់បានជាង៨ ម៉ឺនដុល្លារ គ្រាន់តែរយៈពេល៦ខែប៉ុណ្ណោះ ដោយទារកម្នាក់ដែលនាង ដាក់ឈ្មោះឲ្យគឺ យកក្នុងតម្លៃ ១,៣០ដុល្លារប៉ុណ្ណោះ៕

​អាយុ​​១៦​​ឆ្នាំ ចេះ​​បង្កើត​​វេប​​សាយ​​ដាក់​​​ឈ្មោះ​ឲ្យ​ទា​រក ​សម្រាប់​​ឪពុក​ម្តាយ​ជន​ជាតិ​​ចិន រក​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ

ប្រភព ៖ khmertalking

  • ​អាយុ​​១៦​​ឆ្នាំ ចេះ​​បង្កើត​​វេប​​សាយ​​ដាក់​​​ឈ្មោះ​ឲ្យ​ទា​រក ​សម្រាប់​​ឪពុក​ម្តាយ​ជន​ជាតិ​​ចិន រក​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: