ក្រសួង​ការពារ​ជាតិ​ប្រកាស​ជំហរ​ប្រឆាំង​នឹង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ

ក្រសួង​ការពារ​ជាតិ​ប្រកាស​ជំហរ​របស់​ខ្លួន ប្រឆាំង​នឹង​គម្រោង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​មាន​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ កញ្ញា អះអាង​ថា ក្នុង​នាម​កង​យោធពល​ខេមរភូមិន្ទ គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​តួនាទី​អព្យាក្រឹត្យ ក្នុង​កិច្ចការ​ការពារ​បូរណភាព​ទឹកដី និង​ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ គឺ​ខ្លួន​នឹង​ប្ដេជ្ញា​អនុវត្ត​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​ប្រឆាំង​ដាច់​ខាត​នឹង​គម្រោង​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង

ក្រសួង​ការពារ​ជាតិ​ហៅ​គម្រោង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ ថា ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដល់​សេចក្ដី​សុខ សន្តិភាព របស់​ប្រជាជន និង​ប្រទេស​ជាតិ​ទាំង​មូល។

លើស​ពី​នេះ​ទៀត ក្រសួង​នេះ ក៏​អំពាវ​នាវ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស កុំ​ឲ្យ​ចូល​រួម ឬ​ជឿ​តាម​ការ​ញុះញង់​របស់​គណបក្ស​នេះ ដែល​ក្រសួង​ការពារ​ជាតិ​ហៅ​ថា ជា​ជន​អគតិ​បំផ្លាញ​សេចក្ដី​សុខ សន្តិភាព​របស់​ពលរដ្ឋ ដែល​កំពុង​មាន​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។