ខ្សែ​បម្រើ​រូប​នេះ​បង្ហើប​ថា​ខ្លួន​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​ចាក​ចេញ​ពី​ Chelsea ដើម្បី​ចូល​រួម​ជា​មួយ​ Juventus

ខ្សែបម្រើសញ្ជាតិកូឡុំប៊ីគឺកីឡាករ Juan Cuadrado ដែលជាកីឡាករមួយរូបដែលក្លឹប Chelsea បានឲ្យក្លឹប Juventus ខ្ចីជើងក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំ បានលើកឡើងថាខ្លួនបានធ្វើរឿងគ្រប់ដើម្បីបានចាកចេញពី Chelsea ទៅចូលរួមជាមួយ Juventus វិញ ។

ដោយ Cuadrado បាននិយាយថា « កាលពីរដូវកាលមុនខ្ញុំត្រូវបានក្លឹប Chelsea អនុញ្ញាតឲ្យផ្លាស់មកលេងក្លឹប Juventus ក្រោមកិច្ចសន្យាខ្ចីជើងមួយឆ្នាំ ហើយពេលទៅដល់ទីនោះខ្ញុំទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ ហើយកីឡាករក្នុងក្រុមរាក់ទាក់ជាពិសេសលោក Allegri ( គ្រូបង្វឹក Juventus ) ដែលបានផ្ដល់ដំបូន្មានល្អជាច្រើន ទើបខ្ញុំស្រលាញ់ទីនោះ » ។

ខ្សែ​បម្រើ​រូប​នេះ​បង្ហើប​ថា​ខ្លួន​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​ចាក​ចេញ​ពី​ Chelsea ដើម្បី​ចូល​រួម​ជា​មួយ​ Juventus

Cuadrado បន្តថា « ប៉ុន្តែក្រោយចប់រដូវកាលមុនខ្ញុំត្រូវត្រលប់ទៅកាន់ Chelsea វិញ ប៉ុន្តែខ្ញុំមិនចង់បន្តជាមួយ Chelsea ឡើយ ដូចនេះហើយខ្ញុំបានព្យាយាមធ្វើរឿងគ្រប់យ៉ាងមានទាំងការបញ្ចុះបញ្ចូលនិងអ្វីផ្សេងទៀតដើម្បីឲ្យ Chelsea អនុញ្ញាតឲ្យខ្ញុំទៅកាន់ Juventus វិញ ហើយពេលគឺបានសម្រេចដូចបំណងខ្ញុំពិតជារីករាយណាស់ » ។

ប្រភព ៖


  • ខ្សែ​បម្រើ​រូប​នេះ​បង្ហើប​ថា​ខ្លួន​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​ចាក​ចេញ​ពី​ Chelsea ដើម្បី​ចូល​រួម​ជា​មួយ​ Juventus已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កីឡា
Tags: