ទឹក​ជំនន់​កូរ៉េ​ខាង​ជើង​៖ ស្លាប់និង​បាត់​ខ្លួន​ជាង​​៥០០​នាក់​ ឯ​ជាង​១០ម៉ឺន​នាក់​​ជម្លៀស​

ភ្នាក់​ងារ​​ជំនួយ​​ បាន​ព្រមាន​​ថា​​ កូរ៉េខាងជើង​​​​កំពុង​ជួប​គ្រោះ​​​​ខ្វះ​ជំនួយ​មនុស្ស​ធម៌​ ​ក្រោយ​​ប្រជាជន​​​ជាង​ ១០​ម៉ឺន​​នាក់​​ ​​បាន​ផ្លាស់ទី​​ដោយ​សារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ។​

 

ទឹក​ជំនន់​កូរ៉េ​ខាង​ជើង​៖ ស្លាប់និង​បាត់​ខ្លួន​ជាង​​៥០០​នាក់​ ឯ​ជាង​១០ម៉ឺន​នាក់​​ជម្លៀស​

 

អង្គការ​សហប្រជាជាតិ​ (UN) និង​​កាកបាទក្រហម​​អន្តរជាតិ ​​និយាយ​ថា​​​​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​រក​ឃើញ​​​​ពលរដ្ឋ​​ ១៣៣​នាក់​​ស្លាប់ ​​ជិត​ ៤០០​នាក់​បាត់​ខ្លួន​ ឯ​ផ្ទះ​ និង​ដំណាំ​​កសិផល​​ជា​ច្រើន​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។

 

​ក្រុម​​សង្គ្រោះ​​​មិន​អាច​​ចូល​ទៅ​ដល់​​​​កន្លែង​រងគ្រោះ​ធ្ងន់ធ្ងរ​​​មួយ​ចំនួន​បាន​ទេ ដោយសារ​​​​បញ្ហា​​​ផ្លូវ។ ​​កូរ៉េខាងជើង ​បាន​កំពុង​ជួប​គ្រោះ​​​ខ្វះ​ស្បៀង​​​រ៉ាំរ៉ៃ ​ហើយ​​ប្រជាជន​​​រស់​​​នៅ​ពឹង​ផ្អែក​​​​លើ​ជំនួយ​បរទេស​​​​ច្រើន។ UN បាន​​លៃលក​​ទឹក​ប្រាក់​ប្រមាណ​ ៨លាន​ដុល្លារ​​​​ សម្រាប់​​ជំនួយ​មនុស្ស​ធម៌​​​​​ឆ្នាំ​នេះ​ចំពោះ​ប្រទេស​ឯកា​ខាង​លើ។ ​​

 

គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​ ​បាន​​បង្ក​ឡើង​​ដោយ​សារ​​ព្យុះទីហ្វុង​​ Lionrock ស្របពេល​​​​​​​​​​​​កូរ៉េ​ខាង​ជើង​ទើប​​​តេស្ត​មីស៊ីល​​​​លើក​ទី​៥​​ របស់​ខ្លួន។ តំបន់​​ប៉ះ​ពាល់​ខ្លាំង​គឺ​នៅ​តាម​​ដង​ទន្លេ​​ Tumen ​ក្បែរ​ព្រំដែន​​​ចិន​ ​ហើយ​​ស្រុក​ Musan និង Yonsa ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង។

 

​លោក​ Chris Staines ​​ដឹក​នាំ​ប្រតិភូ​​កាកបាទ​ក្រហម​​​​នៅ​កូរ៉េ​ខាង​ជើង​​​​​ថ្លែង​ថា​ ​​តំបន់​​​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​​​ ​កំពុង​​រងគ្រោះ​​​ខ្លាំង និង​​សាំញ៉ាំ​មែនទែន។ ពលរដ្ឋ​​​ជាង​ ១៤០ ០០០​នាក់​​ កំពុង​ត្រូវ​ការ​​ជំនួយ​បន្ទាន់៕

 

ទឹក​ជំនន់​កូរ៉េ​ខាង​ជើង​៖ ស្លាប់និង​បាត់​ខ្លួន​ជាង​​៥០០​នាក់​ ឯ​ជាង​១០ម៉ឺន​នាក់​​ជម្លៀស​

 

 

ទឹក​ជំនន់​កូរ៉េ​ខាង​ជើង​៖ ស្លាប់និង​បាត់​ខ្លួន​ជាង​​៥០០​នាក់​ ឯ​ជាង​១០ម៉ឺន​នាក់​​ជម្លៀស​

 

ទឹក​ជំនន់​កូរ៉េ​ខាង​ជើង​៖ ស្លាប់និង​បាត់​ខ្លួន​ជាង​​៥០០​នាក់​ ឯ​ជាង​១០ម៉ឺន​នាក់​​ជម្លៀស​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​