សាប៊ូ​កក់​សក់ Dove បង្ហាញ​រូបរាង​ថ្មី និង​បញ្ចូល​រូបមន្ត​ពិសេស​ព្យាបាល​សក់​ខូច

យូនីលីវើ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឈាន​មុខ​គេ​នៅ​លើ​ពិភព​លោក បាន​បង្ហាញ​រូប​រាង និង​ការ​រចនា​ថ្មី​របស់​សាប៊ូ​កក់សក់ និង​ក្រែម​បន្ទន់​សក់ Dove ដែល​ជា​អ្នក​ជំនាញ​ខាង​ព្យាបាល​សក់​ខូច និង​ជួយ​ចិញ្ចឹម​សក់ ក៏​ដូចជា​រក្សា​សក់​ឲ្យ​មាន​សំណើម។

 

ពិធី​បង្ហាញ​រូប​រាង​ថ្មី​របស់​ផលិតផល Dove ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន ហើយ​សុភាព​នារី​ ទទួល​បាន​ការ​ពិនិត្យ​សក់​ក្បាល​ពី​អ្នក​ជំនាញ ការ​សាក​ល្បង​កក់​សក់​ជាមួយ​ផលិត​ផល Dove ថ្មី ការ​រចនា​ម៉ូដ​សក់ ការ​ផ្ដល់​គន្លឹះ​ថែរក្សា​សក់​ពី​អ្នក​ជំនាញ និង​ការ​ថត​រូប​អនុស្សាវរីយ៍​ជាដើម។

 

សាប៊ូ​កក់​សក់ Dove បង្ហាញ​រូបរាង​ថ្មី និង​បញ្ចូល​រូបមន្ត​ពិសេស​ព្យាបាល​សក់​ខូច

 

អ្នកស្រី ស្រីនិច ដែល​បាន​សាក​ល្បង​កក់​សក់​ជាមួយ​សាប៊ូ Dove បាន​ឲ្យ​ដឹង​ថា៖ “មាន​អារម្មណ៍​ថា​ពេល​កក់​ហើយ វា​ទន់ វា​រលាស់ ធ្វើ​ឲ្យ​សរសៃ​សក់​យើង​រឹង​មាំ ស្អាត ហើយ​មាន​ជាតិ​ប្រេង អត់​ស្ងួត​ដូច​មុន។ ខ្ញុំ​ប្រើ​សាប៊ូ​មុនៗ​មក​ធ្វើ​ឲ្យ​សរសៃ​សក់​ខ្ញុំ​វា​ស្ងួត ហើយ​វា​អត់​លូត​លាស់​ល្អ​ទេ។ វា​អត់​មាន​ជាតិ​ប្រេង ហើយ​វា​ធ្វើ​ឲ្យ​សក់​ខ្ញុំ​វា​ខូច វា​បែក​ចុង។ តាំង​ពី​ខ្ញុំ​ប្រើ Dove មក មាន​អារម្មណ៍​ថា​រលាស់ ធ្វើ​សក់​រាល់​ថ្ងៃ​ក៏​អត់​ខូច​ដែរ”។

 

កញ្ញា ស្រីពៅ អ្នក​ភ្នំពេញ​វិញ បាន​និយាយ​ថា៖ “Dove ថ្មី ខ្ញុំ​យល់​ថា វា​ក្លិន​ក្រអូប ហើយ​វា [ធ្វើ​ឲ្យ​សក់] ទន់​ភ្លឺ​រលោង​ដូចជា​មាន​ទម្ងន់​ជាង​មុន”។

 

លោកស្រី មិត្ត វុទ្ធារី ប្រធាន​ផ្នែក​ផលិត​ផល​នៃ​ក្រុមហ៊ុន យូនីលីវើ ដែល​ចែក​ចាយ​ផលិត​ផល Dove នៅ​កម្ពុជា ថ្លែង​ថា ការ​ផ្លាស់​ប្ដូរ​រូប​រាង និង​ការ​រចនា​នេះ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​របស់ Dove ក្នុង​ការ​អភិវឌ្ឍ​ផលិត​ផល​របស់​ខ្លួន ទាំង​គុណ​ភាព និង​ភាព​ទាក់​ទាញ។

 

លោកស្រី​ថា៖ “ការ​ពិត​ទៅ​អ្វី យើង​ចាប់​ផ្ដើម​រចនា​ជា​ថ្មី ដោយ​សារ​យើង​ចង់​ឲ្យ​អតិថិជន​របស់ Dove គាត់​នៅ​តែ​ជឿជាក់​លើ​ផលិត​ផល​នេះ។ ដូច្នេះ​ហើយ ចំពោះ យូនីលីវើ ក៏​ដូចជា​ផលិតផល Dove យើង​តែង​ផ្លាស់​ប្ដូរ និង​រចនា​រូបរាង​ថ្មី ដើម្បី​ធ្វើ​ឲ្យ​ដើរ​ទាន់​សម័យ​កាល និង​ទីផ្សារ​បច្ចុប្បន្ន”។

 

ការ​ផ្លាស់​ប្ដូរ​រូប​រាង​ថ្មី​នេះ​មិន​មាន​ការ​ប៉ះពាល់​គុណភាព​របស់​សាប៊ូ Dove ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គុណ​ភាព​កាន់​តែ​ប្រសើរ​ជាង​មុន ដោយ​សារ​យើង​ធ្វើការ​អភិវឌ្ឍ​ថ្មី​លើ​រូបមន្ត ដោយ​យើង​ដាក់​បន្ថែម​នូវ​ប្រភេទ​រូប​មន្ត​ដែល​អាច​ជួយ​នាំ​សារធាតុ​ដែល​មាន​នៅ​ក្នុង​សាប៊ូ​កក់​សក់ និង​ក្រែម​បន្ទន់​សក់ Dove ជ្រាប​ចូល​យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់​សក់ ធ្វើ​ឲ្យ​សក់​កាន់​តែ​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត”។

 

សាប៊ូ​កក់​សក់ Dove បង្ហាញ​រូបរាង​ថ្មី និង​បញ្ចូល​រូបមន្ត​ពិសេស​ព្យាបាល​សក់​ខូច

 

Dove ដែល​ជា​ម៉ាក​យីហោ​សាប៊ូ​កក់​សក់ និង​ក្រែម​បន្ទន់​សក់​គុណភាព​លំដាប់​អន្តរជាតិ បាន​បោះ​ជំហាន​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សុភាព​នារី។ Dove ផ្ដល់​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​សក់​ផ្សេងៗ ដូចជា សក់​ខូច​ខ្លាំង សក់​ជ្រុះ សក់​ស្ងួត និង​សក់​សំពោង ជាដើម៕

 

អត្ថបទ៖ ពាណិជ្ជកម្ម