តៃកុងឡានក្រុងធ្វើអត្តឃាតដុតខ្លួនឯង បណ្តាលឲ្យភ្លើងឆេះសម្លាប់អ្នកដំណើរ២៦នាក់គ្មានសល់

អ្នកបើកបររថយន្តក្រុងដែលចង់ធ្វើអត្តឃាតម្នាក់ បានដុតខ្លួនឯង បណ្តាលឲ្យភ្លើងឆាបឆេះក្នុងរថយន្តសម្លាប់អ្នកដំណើរគ្មានសល់យ៉ាងអាណោចអាធម, នេះបើយោងតាមប៉ូលីសក្នុងប្រទេសថៃ ។

ប៉ូលីស Taoyuan និយាយថា បុរសអាយុ ៥៣ ឆ្នាំ ឈ្មោះ Su Ming-cheng បានសម្រេចចិត្តផ្តាច់ជីវិតខ្លួនឯង ក្រោយត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, Sum Ming-cheng បានកំពុងបើករថយន្តក្រុងដឹកភ្ញៀវទេសចរមួយក្រុមចេញពី Dalian, China ខណៈគាត់ស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង ។

ខណៈបើកដល់ត្រង់ចំណុចផ្លូវមួយ, Su Ming-cheng បានសាំងស្រោចលើខ្លួនឯង និងចាប់ផ្តើមយកដែកកេះដុត បណ្តាលឲ្យភ្លើងឆាបឆេះគាត់ និងរថយន្តសន្ធោសន្ធៅតែម្តង ។

រថយន្តក្រុងនោះបន្ទាប់មក បានឆ្ពោះទៅបុករបាំងដែកមួយ ។ ដោយសារតែច្រកសង្គ្រោះបន្ទាន់ត្រូវបានចាក់សោរ ជាហេតុធ្វើឲ្យអ្នកដំណើរទាំងអស់ ២៦ នាក់ ត្រូវជាប់គាំង និងស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធមតែម្តង ។

ប្រភពបន្តថា Su Ming-cheng គឺជាមនុស្សម្នាក់ផឹកស្រាស្រវឹងជាប្រចាំ និងតែងបង្កអំពើហិង្សាក្នុងគ្រួសារ ។ ហើយចុងក្រោយនេះ គាត់បន្សល់ទុកនូវប្រពន្ធ និងកូន៣នាក់ ៕


Related Posts