ប៉ូលីសសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិនៅខេត្តត្បូងឃ្មុំ ប្រដេញឡានដឹកឈើ បង្ករគ្រោះថ្នាក់ដល់ពលរដ្ឋច្រើននាក់

ប៉ូលីសសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិនៅខេត្តត្បូងឃ្មុំ ប្រដេញឡានដឹកឈើ បង្ករគ្រោះថ្នាក់ដល់ពលរដ្ឋច្រើននាក់

ខេត្តត្បូងឃ្មុំ : សេចក្តីរាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ទី១២កញ្ញា២០១៦ ស្ថិតត្រង់ចំណុចភូមិក្តុលផ្សារឃុំទន្លូងស្រុកមេមត់កម្លាំង របស់ នគរបាលសេដ្ឋកិច្ចក្រសួងដែលដាក់ប៉ុស្តិជជុះតាមដងផ្លូវជាតិលេខ៧ បើករថយន្ត ប្រដេញជែង និងកៀររថយន្តដឹកឈើ ដែលភ្លេចមិនឈប់បង់លុយ បានបុកពេញ ទំហឹងបណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានដឹកមកសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ដោយរងរបួសធ្ងន់ ត្រូវបញ្ជូនបន្តទៅសង្គ្រោះ នៅ រាជធានីភ្នំពេញ ។

ប៉ូលីសសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិនៅខេត្តត្បូងឃ្មុំ ប្រដេញឡានដឹកឈើ បង្ករគ្រោះថ្នាក់ដល់ពលរដ្ឋច្រើននាក់

ប្រភពនៅកន្លែងកើតហេតុ បញ្ជាក់ថា មុនកើតហេតុ គេបានឃើញរថយន្ត ពីរ-បី គ្រឿង បើកបរប្រដេញ កៀរ និងខោកគ្នាដូចព្យុះ មិនចាញ់រឿងកុនហុងកុងនោះទេ ហើយក៏មិនខ្លាចនាំឲ្យប៉ះពាល់ ឬបង្កគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកធ្វើដទៃដែរ លុះ មកដល់កន្លែងកើតហេតុ គេឃើញរថយន្តនគរបាលសេដ្ឋកិច្ចក្រសួង បើកជែងនិង កៀររថយន្តដឹកឈើ និងឈប់ពាំង ផ្លូវរថយន្តដឹកឈើ ហើយត្រូវបានរថយន្តដឹក ឈើជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្តាលអោយអ្នកបើកបររថយន្តដឹកឈើ ឈ្មោះ ហង់ សុគុន ភេទប្រុស អាយុ៥១ឆ្នាំ របួសធ្ងន់ បាក់ឆ្អឹងត្រកៀក ត្រូវបញ្ជូន បន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ និងម្ចាស់ឈើឈ្មោះ ស៊ុន ឡងឌី ភេទប្រុស អាយុ៥០ឆ្នាំ របួសដំណំ ទាំង២នាក់រស់នៅក្រុងក្រចេះ និងលោកសក្តិ៣ឈ្មោះ ជ្រា ប៊ុនធឿន មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលមានអំណាច បើករថយន្ត ដេញ ឡានដឹកឈើខឹងមិនបង់លុយ រងរបួសស្រាល ។

ប៉ូលីសសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិនៅខេត្តត្បូងឃ្មុំ ប្រដេញឡានដឹកឈើ បង្ករគ្រោះថ្នាក់ដល់ពលរដ្ឋច្រើននាក់

ក្រោយកើតហេតភ្លាមៗនោះ ក្រុមមន្ត្រី នគរបាលសេដ្ឋកិច្ចក្រសួង ដែលប្រដេញ រថយន្តដឹកឈើយកលុយ មិនបានចេញពី ក្នុងរថយន្តនោះទេ ថែមទាំងបានគំរាម បំរុងវាយខ្នោះជនរងគ្រោះថែមទៀត។លុះពេលដែលមានការភ្ញាក់ផ្អើល ដល់ប្រជា ពលរដ្ឋក្បែរនោះមកចោមរោមមើល ទើបនាំគ្នាបើកឡានគេចបាត់ស្រមោល៕