ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?

6 Videos


កាលពីពេលថ្មីៗនេះ គេបានដឹងថា តារាស្រីកូរ៉េរូបស្រស់ Clara Lee បានចូលរួមក្នុងកម្មវិធីមួយ នៅហុងកុង ដើម្បីផ្សព្វផ្សាយរឿងថ្មី Line Walker ។

ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?

ក្នុងរឿងថ្មីនេះ គេបានដឹងថា នាង Clara មានឈុតឆាកសម្តែងច្រើនជាមួយតារាសម្តែងហុងកុងល្បីឈ្មោះវ័យ ៤៥ ឆ្នាំ លោក Louis Koo ហើយក្នុងកម្មវិធីនោះ នាងក៏បានបញ្ចេញមតិខ្លះៗផងដែរ ។ នាងបាននិយាយប្រាប់ថា «លោក Louis គឺជាមនុស្សម្នាក់ដែលសង្ហា និង មានប្រជាប្រិយភាពខ្ពស់ ដែលហេតុនេះហើយទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យខ្លះៗនៅយប់មុនថ្ងៃសម្តែង រហូតគេងមិនលក់ ។

ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?

ពេលដែលខ្ញុំជួបគាត់ដំបូង ខ្ញុំមានអារម្មណ៍ថា គាត់ជាមនុស្សម្នាក់ហ្មត់ចត់ណាស់ និង មិនចូលចិត្តនិយាយលេងច្រើនទេ តែក្រោយចំណាយពេលជាមួយគ្នាច្រើន ទើបដឹងថាគាត់ជាមនុស្សម្នាក់ដែលចិត្តល្អ ។ ក្នុងរឿងនេះពិតណាស់មានឈុតឆាកគ្រោះថ្នាក់ច្រើន តែគាត់ប្រៀបដូចជាខែលរបស់ខ្ញុំ ។

ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?

គាត់ជាសុភាពបុរសម្នាក់ដែលពោរពេញដោយភាពទាក់ទាញ ដែលធ្វើឲ្យខ្ញុំមិនសូវមានភាពបារម្ភច្រើនក្នុងការថតរឿងថ្មីនេះ» ។ ដោយសារតែពាក្យសម្តីសរសើរ មិនដាច់ពីមាត់បែបនេះ អ្នកសារព័ត៌មានក៏ពន្លយពីទំនាក់ទំនងស្នេហាថ្មីដែលអាចនឹងកើតមាន តែនាងបានញញឹម និង លើកឡើងថា វាហាក់ខុសឆ្ងាយណាស់ ។

ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?

គួរបញ្ជាក់ដែរថា តារាស្រីកូរ៉េរូបនេះបានទទួលរងរបួសច្រើនក្នុងការថតរឿងថ្មីនេះ តែនាងបានបញ្ជាក់ថា វាក៏បានផ្តល់ភាពសប្បាយរីករាយច្រើនដល់នាងដែរ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?ពិតទេ Louis Koo និង តារាកូរ៉េ Clara Lee ចេញពន្លកស្នេហ៍?