ម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារ

6 Videos


ថ្មីៗនេះ ក្រោយពីតារាសម្តែងល្បីល្បាញ Mario Maurer ប្រកាសបើកចំហចំណងស្នេហ៍ជាផ្លូវការជាមួយនាង JunJera Junpitakchai មកបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រផ្ទុះការរិះគន់ទៅលើតារាសម្តែងលោក Mario Maurerយ៉ាងខ្លាំងថាមានមិត្តស្រីមិនស្អាតហើយក៏មិនស័ក្តិសមនឹងខ្លួនដែលជាបុរសសង្ហានិង ជាតារាលំដាប់ប្រទេសដែលកំពុងមានឈ្មោះល្បីល្បាយនោះ។

ម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារ

ឥលូវនេះ ស្នេហារបស់តារាទាំងពីរកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងស្រទាប់អ្នកគាំទ្រនៅប្រទេសថៃ ដោយសារតែការមិនពេញចិត្តទៅលើការសេពគប់ស្នេហាដែលមិនស័ក្តិសមនឹងគ្នារបស់លោក Mario ជាមួយនឹងនាង JunJera Junpitakchai ។

ម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារ

ទាក់ទងនឹងការមិនពេញចិត្តទៅលើទំនាក់ទំនងស្នេហាបើកចំហរបស់លោក Mario និង នាង JunJera Junpitakchai ដែលគេល្បីថាមានមុខអាក្រក់នេះដែរ បានធ្វើឱ្យសាមីខ្លួនផ្ទាល់ គឺនាង JunJera Junpitakchai ចេញមុខ និង ផ្តល់កិច្ចសម្ភាសមួយទៅដល់អ្នកកាសែតថា «មិនថាមុខមាត់របស់នាងបែបណាក៏ដោយសំខាន់គឺនាងនិងលោក Mario ស្រឡាញ់គ្នាដូច្នេះនាងក៏សង្ឃឹមថាក្រុមអ្នកគាំទ្រនៅតែបន្តគាំទ្រនិងព្យាយាមយល់អំពីទំនាក់ទំនងស្នេហាមួយនេះផង» 

ម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារ

គួរបញ្ជាក់ឡើងវិញថានាង JunJeraJunpitakchaiនិងលោកMario កំពុងតែជួបវិបត្តិស្នេហាដោយសារតែមានក្រុមអ្នកគាំទ្រជាច្រើនមិនពេញចិត្តនឹងនាងJunJeraព្រោះតែនាងគ្រាន់តែជាតារាធម្មតាមិនសូវមានភាពល្បីល្បាញហើយមុខមាត់ក៏មិនស័ក្តិសមជាមួយនឹងលោក Mario ដែរដូច្នេះទើបធ្វើឱ្យស្នេហានេះមានការអាក់អន់ចិត្តយ៉ាងខ្លាំង ៕ សាកល

ម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារម៉ារីអូ ម៉ូរឺ រងការរិះគន់ ដោយសារតែសង្សារ