អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​ធំ​មាន​១២​បន្ទប់​នៅ​ខណ្ឌទួលគោក​ផ្អើល​រត់​ទង្គិច​ក្បាល​គ្នា​ទាំង​ព្រឹក​

ភ្នំពេញ៖ ប្រជាពលរដ្ឋនាំគ្នារត់ចែកជើងទាំងព្រឹកដោយសារអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោរសន្ធៅអស់ចំនួន៣ខ្នង ធំមាន១២បន្ទប់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសារទុស្សេខ្សែភ្លើង ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយវិទ្យាល័យជាស៊ីមសាមគ្គី ផ្ទះលេខ១៨A,B,C ផ្លូវ២៧១ ក្រុម១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ka-13-09-2016-02

នគរបាលមូលដ្ឋានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៍មានថា មានករណីអគ្គិភ័យកំពុងតែឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង បានដឹកនាំកម្លាំងចុះទៅជួយអន្តរគមន៍ និងធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលការិយាល័យពន្លត់អគ្គិភ័យក្រុងភ្លាមៗ ដើម្បីជួយពន្លត់។

ka-13-09-2016-03

ក្នុងហេតុការណ៍គេឃើញរថយន្តពន្លត់អគ្គិភ័យដែលប្រចាំកាចាំការនៅក្នុងអធិការដ្ឋានខណ្ឌទួលគោក រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យក្រុងមកបាញ់ពន្លត់រហូតរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃដដែល។ ដោយប្រើប្រាស់រថយន្តអគ្គិភ័យ ២២គ្រឿង អវុធហត្ថក្រុង ២គ្រឿង និងប៉ូលីស ២០គ្រឿង បាញ់ទឹកអស់២៦ឡាន ។

ka-13-09-2016-04

បាតុភាពចេញពីហេតុការណ៍អគ្គីភ័យនេះ មានការរិះគន់ពីប្រជាពលរដ្ឋនៅក្បែរលំនៅកើតហេតុថាថា រថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពនគរបាល ពេលទៅដល់ភ្លាមដំអក់រ៉េរ៉មិនបាញ់ទឹកពន្លត់ភ្លាមទេបើទោះជាមានការអង្វពីពលរដ្ឋដែលកំពុងរងគ្រោះនោះក្តី ក៏នៅពេលថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមកដល់គឺចាត់ចែបាញ់ពន្លត់អគ្គីភ័យភា្លម ទើបខាងនគរបាលរៀបចំបាញ់តាមក្រោ! ៕