ជិះ​ម៉ូតូឌុប​គ្នា​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​ម្នាក់​បាក់​ជើង និង​ម្នាក់​របួសស្រាល​

ខេត្តកណ្តាល៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាបត់ឆ្លងផ្លូវពីឆ្វេងមកស្ដាំខ្វះការប្រុងប្រយ័ត្ន ឆ្លងមិនទាន់ផុតផង ស្រាប់តែរថយន្ត១គ្រឿងមកពីមុខបុកចំពាក់កណ្តាលម៉ូតូបណ្តាលឲ្យអ្នកឌុបបាក់ជើងខាងស្ដាំ និងអ្នកជិះពីក្រោយរបួសស្រាល។ អ្នកបើករថយន្តឃើញហេតុការណ៍មិនស្រួលបានចុះរត់គេចបាត់។ ហេតុនេះនៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលា នៅចំណុចបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ភ្នំពេញ-អ្នកលឿង ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ka-13-09-2016-06

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះទាំង២បានជិះម៉ូតូ ម៉ាកគ្រិះអង្គរ ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ១ផ-៩២៨៩ មានគ្នា២នាក់ បើកក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ។ ពេលបើកមកដល់ចំណុច កើតហេតុអ្នកបើកម៉ូតូបានបត់ឆ្លងផ្លូវពីឆ្វេងមកស្ដាំ ហើយពេលបើកឆ្លងមិនទាន់ផុតផង ស្រាប់តែរថយន្តម៉ាក់ kia morning ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG- 6460 អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់។

ka-13-09-2016-07

រថយន្តបើកបរក្នុងទិសដៅភ្នំពេញ អ្នកលឿង ហ្វ្រាំងមិនទាន់នៅពេលម៉ូតូបត់ក៏បានបុកចំពាក់កណ្ដាលតួម៉ូតូបណ្ដាលឲ្យឈ្មោះ លី ប៊ុយ ភេទប្រុសអាយុ២៨ឆ្នាំ រងរបួសបាក់ជើងខាងស្ដាំ ចំណែកឈ្មោះម៉ម បញ្ញា ភេទប្រុសអាយុ២៩ឆ្នាំ ជិះពីក្រោយរងរបួសស្រាល អ្នកទាំង២មានទីលំនៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ka-13-09-2016-08

ក្រោយកើតហេតុកនគរបាលប៉ុស្តិ៍បានចុះទៅន្លែងកើតហេតុ បាននាំយកយកមធ្យោបាយទាំងពីរមកកាន់អធិការដ្ឋានស្រុក ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តអនុវត្តតាមច្បាប់ ។ ករណីនេះនគរបាលជំនាញបានការសន្ឋិដា្ឋនថា គ្រោះថ្នាក់បណ្ដាលមកពីជនរងគ្រោះបើកម៉ូតូមិនប្រយ័ត្ននៅពេលបត់ឆ្លងផ្លូវទើបបណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ៕