Arsenal ហ្វឹក​ហាត់​មុន​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ក្រុម​​បារាំង Paris Saint Germain យប់នេះក្រប​ខណ្ឌ UEFA Champions League ក្នុង​ពូ​ល A

បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានចេញមកធ្វើការហ្វឹកហាត់ មុនការប្រកួតជួបក្រុមដ៏លំបាកដូចជា Paris Saint Germain នៃវគ្គជំរុះក្នុងពូល A ក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអង្គារនេះ។

k1

ក្រុមបាល់ទាត់អង់គ្លេស Arsenal មួយនេះគឺថាតែងតែមានវត្តមានជានិច្ចក្នុងការប្រកួតជើងឯក UEFA Champions League នេះពោលគឺមានរយៈពេល ១៩រដូវកាលផ្ទួនៗគ្នាវគ្គចែកពូល។ លោក Arsene Wenger នឹងដឹកនាំ Arsenal ទៅប្រកួតនៅកីឡដ្ឋាន Prac des Princes របស់ក្រុមអ្នកមាននៅបារាំងតែមួយគត់យប់នេះ។

T16

សម្រាប់ការប្រកួតចុងសប្ដាហ៍កន្លងទៅរបស់ Arsenal គឺបានយកឈ្នះ 2-1 ទៅលើក្រុម Southampton ដើម្បីឈរនៅលំដាប់ទី៧ ដោយប្រកួត ៤លើកមាន ៧ពិន្ទុក្នុងរដូវកាលថ្មីក្របខណ្ឌ Barclays Premier League ឆ្នាំ ២០១៦ នេះ។ ចំពោះកីឡាករខ្សែប្រយុទ្ធជួរមុខរបស់លោក Wenger, Oliver Giroud នៅមិនទាន់បានបង្ហាញខ្លួនក្នុងជម្រើស១១ នាក់ដំបូងនៅឡើយទេ បន្ទាប់ពីបានត្រឹមតែបង្ហាញខ្លួនក្នុងកីឡាករប្ដូរចូលនៅឡើយសម្រាប់ ២ ប្រកួតកន្លងទៅ។ ចំណែកឯកីឡាករខ្សែការពារដ៏សំខាន់ Laurent Koscielnyបានត្រឡប់ចូលក្នុងការហ្វឹកហាត់វិញជាមួយនឹងមិត្តរួមក្រុមហើយ ហើយក៏ជាកីឡាករក៏លេចធ្លោផងដែរចំពោះការប្រកួតកាលពីថ្ងៃសៅវ៍ដែលយកឈ្នះលើ Southampton។

គួររលឹកថាក្រុម Arsenal ជួបចុងក្រោយបំផុតជាមួយនឹង Paris Saint Germian នៅឆ្នាំ 1993-94 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយកាំភ្លើងធំបានយកឈ្នះ 2-1 សរុបទាំងពីរជើង។ គួរបញ្ជាក់ថា Arsenal មិនធ្លាប់បានចាញ់គូប្រកួតសោះក្នុងចំណោមការប្រកួតក្រៅដី ១២ប្រកួតជាមួយក្រុមបារាំងដោយក្នុងនោះគឺបានយកឈ្នះ ៧ប្រកួតចុងក្រោយការជួបគ្នា។ ដោយឡែកឯរឿងដែលគួរឲ្យសោកសៅរបស់ Arsenal នោះគឺប្រកួតចាញ់ក្រុម Barcelona នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្នុងឆ្នាំ 2006 លទ្ធផល 2-1៕

The post Arsenal ហ្វឹក​ហាត់​មុន​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ក្រុម​​បារាំង Paris Saint Germain យប់នេះក្រប​ខណ្ឌ UEFA Champions League ក្នុង​ពូ​ល A appeared first on CamboSport.