ចៅបុរសខ្លាំងម្នាក់ជាប់ឈ្មោះជាកំពូល “អ្នកលេងកាំភ្លើង” ទាំងវ័យក្មេង

​ក្រៅពី​មាន​ជីវភាព​ធូរធារ​ និង​ហ៊ឺហា​ សិក្សា​នៅ​ឯ​បរទេស​ ជាមួយនឹង​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ និង​លុយកាក់​កាន់​ពេញៗ​ដៃ​ ដោយ​បាន​កើតមក​ក្នុង​ត្រកូល​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​ ជា​កូនប្រុស​របស់​លោកស្រី​ ហ៊ុន​ ចាន់ធូ​ អភិបាល​ក្រុមហ៊ុន​ China​ (Cambodia)​ Joint​ Investment​ Consulting​ Limited.​ (​មាន​ដើមទុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នា​ចុងឆ្នាំ​២០១០​ ចំនួន​ ៨​ ០០០​លាន​រៀល​ ឬ​ស្មើនឹង​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ព្រមទាំង​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ទៀត​នោះ​ (​លោកស្រី​ ហ៊ុន​ ចាន់ធូ​ ជា​កូនស្រី​បង្កើត​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារសាធារណៈ​ នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​)​ គឺ​លោក​ ហ៊ុន​ បញ្ញា​បុត្រ​ ត្រូវជា​ចៅ​បង្កើត​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ និង​ត្រូវជា​ចៅ​ជីដូនមួយ​របស់​បុរស​ខ្លាំង​ បាន​ជាប់​ឈ្មោះ​ជា​កំពូល​ "​អ្នកលេង​កាំភ្លើង​"​ ទាំង​វ័យក្មេង​ ។​

ចៅបុរសខ្លាំងម្នាក់ជាប់ឈ្មោះជាកំពូល “អ្នកលេងកាំភ្លើង” ទាំងវ័យក្មេង

​ដោយ​ថតរូប​រួម​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​ដែល​មាន​កាន់​កាំភ្លើង​គ្រប់​ដៃ​នោះ​ គឺ​លោក​ ហ៊ុន​ បញ្ញា​បុត្រ​ (Hun​ Panhaboth)​ ឈរ​កណ្តាល​គេ​ បាន​កាន់​កាំភ្លើង​ប្រភេទ​វែង​ មាន​បំពាក់​ឧបករណ៍​ខ្ទប់​សំឡេង​ផង​ ខណៈ​មិត្តភក្តិ​ចំនួន​២​នាក់​ទៀត​បាន​កាន់​កាំភ្លើងខ្លី​ម្នាក់​១​ដើម​ សម្ញែង​មក​ខាង​មុខ​យ៉ាង​ហំ​ហាន​ ។​

ចៅបុរសខ្លាំងម្នាក់ជាប់ឈ្មោះជាកំពូល “អ្នកលេងកាំភ្លើង” ទាំងវ័យក្មេង

​យោង​តាម​ឯកសណ្ឋាន​នៃ​ការ​ស្លៀកពាក់​របស់​លោក​ ហ៊ុន​ បញ្ញា​បុត្រ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បុរស​វ័យក្មេង​រូប​នេះ​គឺ​ឋិត​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ ដោយ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ទោ​(​ស័ក្តិ​២)​ ៕​

ចៅបុរសខ្លាំងម្នាក់ជាប់ឈ្មោះជាកំពូល “អ្នកលេងកាំភ្លើង” ទាំងវ័យក្មេង

ចៅបុរសខ្លាំងម្នាក់ជាប់ឈ្មោះជាកំពូល “អ្នកលេងកាំភ្លើង” ទាំងវ័យក្មេង

ចៅបុរសខ្លាំងម្នាក់ជាប់ឈ្មោះជាកំពូល “អ្នកលេងកាំភ្លើង” ទាំងវ័យក្មេង

Related