ម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសា

6 Videos


ថ្មីៗនេះ ម្ចាស់ Page ត្រូលខ្មែរទិនហ្វី ដែលមានឈ្មោះថាលោក ទិនហ្វី និងលោក ទិនហ្វីលូ ដែលស្ថិតក្នុងរបាំងមុខពណ៌ស និងពណ៌ខ្មៅ ។ ដោយឡែកលោក ទិនហ្វីលូ ដែលមានរបាំងមុខពណ៌ខ្មៅ បានសារភាពនៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិនថា លោកលួចស្រលាញ់តារាចម្រៀង សុគន្ធ នីសា ជាយូរមកហើយ ។

ម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសា

ទិនហ្វីលូ ដែលលាក់មុខមាត់ក្នុងរបាំងមុខពណ៌ខ្មៅ បាននិយាយនៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ ទូរ ទស្សន៍ភីអិនអិនកាលពីយប់ថ្ងៃច៍ន្ទទី ១២ កន្លងទៅនេះ ថា លោកបានលួចស្រលាញ់តារាចម្រៀង សុគន្ធ នីសា តែគ្រាន់តែជាអារម្មណ៍របស់លោក ព្រោះនាងប្រៀបដូចជាដួងផ្កាយម្នាក់ ដែលនៅឆ្ងាយ ។ «គាត់ មើលទៅ សុភាព និង ស្រស់ស្អាត ។ ខ្ញុំនិយាយនេះអត់ចង់បានអ្វីទេ ។ គ្រាន់តែចង់ប្រាប់ថា កុំអោយគាត់ប្រកាន់ នេះជា អារម្មណ៍ពិតរបស់ខ្ញុំ» ។ នេះជាការលើកឡើងរបស់ទិនហ្វីលូ ។

ម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសា

គួរបញ្ជាក់ថា ទិនហ្វីលូ គឺជាម្ចាស់Page ត្រូលខ្មែរទិនហ្វី រួមជាមួយនិងមិត្តភក្តិម្នាក់ទៀតឈ្មោះទិន ហ្វី។ មូលហេតុដែល លោក ទិនហ្វី និង ទិនហ្វីលូ បង្កើត Page នេះឡើង ដោយសារចង់បង្កើតការសប្បាយរីករាយ ដល់ប្រិយមិត្តក្នុងហ្វេសប៊ុក ជាពិសេសចង់កែលំអរសកម្មភាពអសកម្មមួយចំនួនក្នុងសង្គម ។

ម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសា

ដោយសារស្រលាញ់និងចូលចិត្តការសម្តែងរបស់តារាសម្តែងទិនហ្វី អ្នកទាំងពីរ បានត្រូលដោយបញ្ចូលសម្លេងទិនហ្វី។ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះ គេមិនដែលបានឃើញមុខពិតប្រាកដរបស់ទិនហ្វីនិងទិនហ្វីលូ ឡើយ ។ ភាគ ច្រើននៅពេលចូលរួមក្នុងកម្មវិធីនានា លោកតែងតែពាក់របាំងមុខជានិច្ច ៕ ចេនី

ម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសាម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសាម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសាម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសាម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសាម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសាម្ចាស់សម្លេងទិនហ្វី សារភាពស្រឡាញ់តារាចម្រៀង សុគន្ធ នីសា