មហាអំណាច​រុស្ស៊ី និង​អាមេរិក​កំណត់​ជោគវាសនា​សង្គ្រាម​ស៊ី​រី​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-13-2016, 8:19 pm         430

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហាអំណាច​រុស្ស៊ី និង​អាមេរិក​កំណត់​ជោគវាសនា​សង្គ្រាម​ស៊ី​រី​?​បទ​ឈប់​បាញ់​ស៊ី​រី​ចូល​ជាធរ​មាននៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ១២ កញ្ញា ដោយមាន​គោលដៅ​ធំ​បំផុត​គឺ​បញ្ចប់​ឲ្យ​អស់​រាល់​ការប្រយុទ្ធ​ក្នុង​រយៈពេល​៧​ថ្ងៃ និង​បង្កើន​ការផ្តល់​ជំនួយ​មនុស្សធម៌​។ បើ​គ្មាន​ការបំពាន​បទ​ឈប់​បាញ់​ទេ ការសហការ​គ្នា​កម្ចាត់​ក្រុម​ភេរវជន​នឹង​ចាប់ផ្តើម ហើយ​ការបង្កើត​ដំណោះស្រាយ​នយោបាយ​នឹង​ចាប់ផ្តើម​បន្ទាប់​ទៀត​។  តែ​កិច្ចព្រមព្រៀង​នេះ​នៅតែ​ផុយស្រួយ​ខ្លាំង ព្រោះ​អ្នកសម្រេច​មិនមែន​ភាគី​ជម្លោះ​ទេ​តែ​មហាអំណាច​ទាំងពីរ អាមេរិក​និង​រុស្ស៊ី​ឯណោះ​។ ហើយ​ម្យ៉ាង​រដ្ឋាភិបាល​ស៊ី​រី បានប្រកាសថា ខ្លួន​នឹង​វាយ​ដណ្តើមយក​ទឹកដី​ដែល​ក្រុម​ឧទ្ទាម​គ្រប់គ្រង​មកវិញ​ទាំងអស់​មិន​ឲ្យ​សល់​សូម្បី​តែមួយ​ចំអាម​។ ប៉ុន្មាន​ម៉ោង​មុន​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន យន្តហោះ​រដ្ឋាភិបាល​ស៊ី​រី​នៅ​វាយប្រហារ​ទីតាំង​ក្រុម​ឧទ្ទាម​ទៀត​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ក្រោម​ការប្រឹងប្រែង​រប​ស់​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov និង​សម​ភាគី​អាមេរិក ច​ន ឃែ​រី (John Kerry)​ដែល​ស្កាត់​ជួបចរចា​គ្នា​នៅ​ក្រុង​ហ្សឺ​ណែវ​កាលពី​សប្តាហ៍​មុន បទ​ឈប់​បាញ់​ស៊ី​រី​ថ្មី​បាន​ចូល​ជា​ធរមាន​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី  ១២ កញ្ញា​នេះ​។ គេ​រំពឹងថា កិច្ចព្រមព្រៀង ផ្អាក​ការប្រយុទ្ធ​ថ្មី​នេះ​នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចប់​ការបង្ហូរ​ឈាម​គ្នា​ជា​បណ្តោះអាសន្ន ដើម្បី​ត្រួស​ត្រាយផ្លូវ​ឈានទៅដល់​ការបង្កើត​ដំណោះស្រាយ​នយោបាយ​មួយ​សមរម្យ​។ ប៉ុន្តែ​បញ្ហា​ប្រឈម​ប្រហែល​ជាមាន​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​បញ្ហា​ធំ​បំផុត​គឺ​កិច្ចព្រមព្រៀង​នេះ​បង្កើត​ដោយ​មហាអំណាច​រុស្ស៊ី​និង​អាមេរិក​ប៉ុណ្ណោះ ហើយ​វា​មិនមែន​កើតចេញពី​ឆន្ទៈ​ពិតប្រាកដ​របស់​ភាគី​ជម្លោះ​មាន​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ និង​ក្រុម​ឧទ្ទាម​ឡើយ​។​

១.​កិច្ចព្រមព្រៀង​ថ្មី មាន​អ្វី​សំខាន់​ខ្លះ​?
​តាមពិតទៅ ខ្លឹមសារ​ភាគច្រើន​នៃ​បទ​ឈប់​បាញ់​ថ្មី​យោងតាម​បទ​ឈប់​បាញ់​ដែល​អាមេរិក​និង​រុស្ស៊ី​បង្កើត​កាលពី​ខែកុម្ភៈ ដែរ​។ ហើយ​ចំណុច​ពិសេស​គឺ​គ្មាន​ការដាក់ពិន័យ​អ្នក​បំពាន​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​នេះឡើយ​។  តែ​យ៉ាងហោចណាស់ បទ​ឈប់​បាញ់​ដែលជា​សមិទ្ធផល​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ម៉ូស្គូ មាន​ចំណុច​វិជ្ជមាន​ច្រើន ប៉ុន្តែ​រឿង​ថា​វា​មាន​ប្រសិទ្ធភាព​កម្រិតណា​នោះ វា​ជា​រឿង​ដោយឡែក​។ នេះ​ក៏ដោយ​សារ​វា​អាស្រ័យ​លើ​ឆន្ទៈ​អនុវត្ត​របស់​ភាគី​ជម្លោះ​ប៉ុណ្ណោះ​។​

មហាអំណាច​រុស្ស៊ី និង​អាមេរិក​កំណត់​ជោគវាសនា​សង្គ្រាម​ស៊ី​រី​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-13-2016,  8:19 pm         430

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា ក្រោម​អំណាច​នៃ​បទ​ឈប់​បាញ់​នេះ រាល់​ភាគី​ទាំងអស់​ត្រូវ​បញ្ចប់​ឲ្យ​បាន​នូវ​ការបាញ់បោះ លួច​វាយឆ្មក់ ឬ​ទម្លាក់​គ្រាប់បែក​ជាដើម ក្នុង​រយៈពេល ៧​ថ្ងៃ ហើយ​ភាគី​ពាក់ព័ន្ធ​ចាប់ផ្តើម​ចែកចាយ​ជំនួយ​មនុស្សធម៌​ទៅដល់​បណ្តា​ប្រជាជន​ស៊ី​រី​ដែល​រងគ្រោះ​ជាពិសេស​នៅ​ក្រុង Aleppo ដែលមាន​ប្រជាជន​៣​សែន​នាក់​រស់នៅ ។ ចំណែក ក្រុម​ឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​ត្រូវ​ផ្តាច់ទំនាក់ទំនង​ឲ្យ​អស់​ជាមួយ​ក្រុម​ភេរវកម្ម Jabhat al-Nusra ព្រោះ​ពួកគេ​នឹងត្រូវ​ចូលរួម​ក្នុងការ​ចរចា​និង​ពិភាក្សា​ស្វែងរក​សន្តិភាព​នៅពេល​ខាងមុខ​ទៀត​។​

​យោងតាម​សារព័ត៌មាន Wall Street Journal បើសិន​គ្មាន​ហិង្សា​ប្រដាប់អាវុធ​ក្នុងពេល ៧​ថ្ងៃ រដ្ឋាភិបាល​រុស្ស៊ី និង​អាមេរិក​នឹង​ចាប់ផ្តើម​បង្កើត​«​មជ្ឈមណ្ឌល​អនុវត្ត​ដំណោះស្រាយ​រួម​» ដែល​សំដៅលើ​ក្រុមការងារ​បង្កើត​ការ​សហប្រតិបត្តិការ​យោធា​រវាង​មហាអំណាច​ទាំងពីរ​ក្នុង​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម Jabhat al-Nusra និង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ក្រោយ​មានការ​សហការគ្នា​ល្អប្រសើរ​កម្ចាត់​ភេរវជន​ហើយ ភាគី​ជម្លោះ និង​ភាគី​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ពិភាក្សា​និង​ចរចា​គ្នា​ដំណោះស្រាយ​នយោបាយ​បន្តទៀត​។  ប៉ុន្តែ ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ​មិន​បញ្ចេញ​ចំណុច​សម្ងាត់​ច្រើន​ទៀត​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​អស់​ឡើយ ក្រោម​ហេតុផល​រក្សា​ទំនុកចិត្ត​រវាង​ភាគី​។​

២. ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ទាត់ចោល​កិច្ចព្រមព្រៀង​
​មកទល់ពេលនេះ បទ​ឈប់​បាញ់​ថ្មី​នេះ​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ភាគី​ច្រើន​ដែរ ក្នុងនោះ​មាន​ទាំង​អ៊ីរ៉ង់ និង​ក្រុម Hezbollah នៅ​លី​បង់​ផង​។ ក្រុម​ឧទ្ទាម​ស៊ី​រី​មួយចំនួន​ដែល​មិនមាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​ក្រុម Jabhat al-Nusra នោះ​ក៏​បង្ហាញ​ជំហរ​គាំទ្រ​បទ​ឈប់​បាញ់​នេះដែរ​។ តែ​ពួកគេ​នៅ​បង្ហាញ​កង្វល់​ច្រើន​ពាក់ព័ន្ធ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ព្រោះ​ពួកគេ​យល់ថា វា​នៅមាន​ចំណុច​ស៊ាំ​ញាំ​ច្រើន ហើយ​ណាមួយ​ពួកគេ​មិន​ទុកចិត្ត​រដ្ឋាភិបាល​ស៊ី​រី និង​រុស្ស៊ី​ឡើយ​។​

​ដូច​ឃើញស្រាប់​ហើយ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន អាសាដ​នៅ​បញ្ជា​កម្លាំង​ទ័ពអាកាស​ឲ្យ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ក្រុម​ឧទ្ទាម​នៅឡើយ ហើយ​វា​បញ្ជាក់ថា អាសាដ មាន​ចេតនា​បំពាន​បទបញ្ញត្តិ​ដែលមាន​ស្រាប់​។​

មហាអំណាច​រុស្ស៊ី និង​អាមេរិក​កំណត់​ជោគវាសនា​សង្គ្រាម​ស៊ី​រី​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-13-2016,  8:19 pm         430

​ដោយឡែក ក្រុម​ឧទ្ទាម Ahrar Al-Sham ដែលមាន​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ខ្នងបង្អែក​និង​មាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ភេរវជន Jabhat al-Nusra បាន​ទាត់ចោល​បទ​ឈប់​បាញ់​នេះ​។​មេដឹកនាំ​ក្រុម​ឧទ្ទាម​នេះ​បានប្រកាសថា កិច្ចព្រមព្រៀង​អាមេរិក​និង​រុស្ស៊ី​ផ្តួចផ្តើម​បង្កើតឡើង​មកនេះ​វា​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​អន្តរាយ ហើយ​ជួយ​ពង្រឹង​អំណាចរដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ប៉ុណ្ណោះ​។

៣.​កិច្ចព្រមព្រៀង​នៅតែ​ផុយស្រួយ  តែ​រុស្ស៊ី​មាន​ទឹកមាត់ប្រៃ​
​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ កិច្ចព្រមព្រៀង​មាន​ចេតនា​ល្អ តែ​វា​មាន​ប្រសិទ្ធភាព​កម្រិតណា​នោះ​វា​អាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​ប៉ុណ្ណោះ​។ បទ​ឈប់​ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន​នេះ រង​ការគំរាមកំហែង​រួចស្រេច​ទៅហើយ ព្រោះ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស បានប្រកាស​វាយ​ដណ្តើម​ទឹកដី​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​ទាំងអស់​មក​គ្រប់គ្រង​វិញ​ថ្ងៃ​ចន្ទ​ទី ១២ កញ្ញា​ម្សិលមិញ​។​

​ក្នុង​ពិធីបួងសួង​ថ្ងៃបុណ្យ Eid al-Adha នៅ Darayya លោក អាសាដ បាន​ព្រមាន​ក្រុម​ឧទ្ទាម​ថា លោក​នឹង​ប្រើប្រាស់​កម្លាំង​វាយ​ដណ្តើមយក​ទឹកដី​ដែល​ពួកគេ​កាន់កាប់​មកវិញ​ទាំងអស់​មិន​ឲ្យ​សល់​សូម្បី​តែមួយ​ចំអាម​។ លោក​បញ្ជាក់​ច្បាស់​ថា រាល់​ចលនា​ប្រដាប់អាវុធ​ទាំងអស់​ដែល​កាន់កាប់​ទឹកដី​ដោយ​ខុសច្បាប់​នៅ​ស៊ី​រី ជា​ចលនា​ភេរវកម្ម​។ ដូច្នេះហើយ​រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ​ក្នុងការ​វាយ​បណ្តេញ​ពួកគេ​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ឡើងវិញ​។ នេះ​បង្ហាញ​ឲ្យ​ឃើញ រដ្ឋាភិបាល អាសាដ គ្មាន​ឆន្ទៈ​ដាក់អាវុធ និង​ឈប់​វាយកម្ទេច​ក្រុម​ឧទ្ទាម​ឡើយ ថ្វីបើ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ក្តី​។ ភាគរយ​ច្រើន​ដែល​បញ្ជាក់ថា បទ​ឈប់​បាញ់​ថ្មី​នេះ​នឹងមិន​ស្ថិត​ស្ថិរ​យូរអង្វែង​ដូច​កិច្ចព្រមព្រៀង​ចាស់​ដែរ​។​

​តែ​គេ​សង្ឃឹមលើ​រុស្ស៊ី ដែលជា​អ្នក​ជួយ​គាំទ្រ​របប​អាសាដ​កន្លងមក​នោះ នឹងមាន​អំណាច​និង​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​ក្រុង​ដា​ម៉ាស ដើម្បី​ឲ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ជោគជ័យ​។ អាសាដ បាន​រឹង​ដៃ​រឹង​ជើង​មកដល់​ពេលបច្ចុប្បន្ន ក៏​ដោយសារ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​នេះឯង ដែល​គាំទ្រ​ទាំង​បច្ចេកទេស ផ្តល់ជំនួយ​យោធា និង​កងទ័ព​ផង​។ ចង់​មិន​ចង់​លោក អាសាដ ត្រូវតែ​ស្តាប់​រុស្ស៊ី និង​ដើរ​តាម​ការផ្តល់​យោបល់​រប​ស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​។ តែបើ​រុស្ស៊ី និង​អាមេរិក​ឯកភាពគ្នា​ដោយ​តម្រូវ​ឲ្យ​មានការ​បណ្តេញ​លោក ចេញពី​តំណែង​នោះ អាសាដ ប្រាកដជា​មិន​ស្តាប់​រុស្ស៊ី​ដែរ ៕