ព្រះគ្រូចៅអធិការវត្តសុវណ្ណមរកត អំពាវនាវរកបច្ច័យកសាងបង្ហើយស្ពានយោល

6 Videos


វត្តព្រះកែវមរកត ហៅ វត្តកំពង់ចម្លង មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សព្វថ្ងៃកំពុងតែមានបញ្ហាខ្វះខាតថវិកាមួយចំនួនដើម្បី យកទៅកសាងបង្ហើយស្ពានយោលស្ពានយោលកំពង់ចម្លងព្រែកកាំភ្លើង ។

ព្រះគ្រូចៅអធិការវត្តសុវណ្ណមរកត អំពាវនាវរកបច្ច័យកសាងបង្ហើយស្ពានយោល

បើតាមសង្ឃដីកាព្រះគ្រូចៅអធិការវត្តព្រះកែវមរកត ហៅវត្តកំពង់ចម្លង ព្រះនាម សយ ប៊ន បានឱ្យដឹងថា ស្ពានយោលកំពង់ចម្លងព្រែកកាំភ្លើងនេះមានប្រវែងបណ្តោយប្រមាណ ១២០ ម៉ែត្រ និង ទទឹងប្រវែង ១.៨ ម៉ែត្រ កំពុងតែកសាងជាបណ្តើរៗបានប្រហែល ៥០ ភាគរយ ហើយ ។ ស្ពានយោលខាងលើនេះផងដែរចំណាយវិកាសរុបប្រហែលជាជាង ៦ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយឡែកការសាងសង់កន្លងមកចំណាយថវិកាអស់ជាង ៤ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដែលជាថវិកាដែលបានមកពីការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាញាតិញោមជិតឆ្ងាយផងដែរ ។ បច្ចុប្បន្ននៅខ្វះថវិកាប្រមាណជាជាង ២ ម៉ឺនដុល្លារ ទៀតទើបអាចសាងសង់រួចរាល់ ។

ព្រះគ្រូចៅអធិការវត្តសុវណ្ណមរកត អំពាវនាវរកបច្ច័យកសាងបង្ហើយស្ពានយោល

ប្រសិនបើញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចង់ចូលជាបច្ច័យក្នុងការសាងសង់ស្ពានខាងលើនេះអាចធ្វើដំណើរទៅកាន់អាស័យដ្ឋានដូចរៀបរាប់ខាងដើម ឬក៏អាចទំនាក់ទំនងទូរស័ព្ទមក កាន់ព្រះគ្រូចៅ អធិការវត្តផ្ទាល់ក៏បាន ដែលមានលេខ ០១៦ ៣១៩ ៣៦៨ និង ០៨៨ ៤៥១ ១៣០ ៦ ៕ ប្រមាញ់តួ