ជិតភ្ជុំអ៊ីចឹង! ស្តាប់ស្មូតនេះទៅ កូនៗនឹងដឹងថា ឪពុកម្តាយមានគុណយ៉ាងណា…(មានវីដេអូ)

6 Videos


ខណៈពេលដែលពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ហៀបនឹងចូលមកដល់នៅពេលខាងមុខនេះ«ប្រជាប្រិយ» សូមនាំមកជូននូវចំណីអារម្មណ៍ថ្មីដក់ក្នុងចិត្ត និង មិនអាចបំភ្លេចបានមួយសម្រាប់កូនខ្មែរគ្រប់ៗរូបបានដឹងតាមរយៈបទស្មូតមួយបទដើម្បីពញ្ញាក់អារម្មណ៍ និង ដាស់តឿនដល់កូនៗដែលធ្លាប់ធ្វើទង្វើខុសឆ្គងចំពោះឪពុកម្តាយកន្លងមក ។

«បេះដូងឪពុកម្តាយ» របស់ភិក្ខុមួយអង្គ នឹងចូលខ្លួនមកបំពេអារម្មណ៍ប្រិយមិត្ត ក៏ដូចជាដាស់តឿនដល់កូនៗគ្រប់រូបឱ្យបានដឹង និង យល់កាន់តែច្បាស់ពីទំហំទឹកចិត្តឪពុកម្តាយ ។ ជាមួយនឹងបទស្មូតដែលពោរពេញដោយអត្ថន័យកាត់ថ្លៃមិនបាននេះហាក់បីដូចជាបង្កើតឱ្យមានអារម្មណ៍ស្រងេះស្រងោច លន្លង់លន្លោច និង ស្តាប់យូរៗទៅអាចឱ្យអ្នកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង ។

សូមចុចទស្សនា និង ស្តាប់ស្មូតមួយបទនេះដូចតទៅ ៖ សាកល

ក្រោយពីស្តាប់បទស្មូតនេះហើយ តើកូនៗគ្រប់រូបនឹងធ្វើអ្វីខ្លះ ដល់អ្នកមានគុណរបស់អ្នកក្នុងឱកាសដ៏មានអត្ថន័យដែលនឹងជិតចូលមកដល់នេះ ?