ចាប់រំលោភប្អូនថ្លៃ ៤ ដង ដោយយកលេសឱ្យកោសខ្យល់

6 Videos


មន្ត្រីនគរបាលល្មោភកាមម្នាក់ ពេលប្រពន្ធរបស់ខ្លួនមិននៅផ្ទះបានហៅប្អូនថ្លៃស្រីមកកោសខ្យល់ឲ្យ ប៉ុន្តែបែរជាធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចដល់ទៅ ៤ ដងទៅវិញ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីមានពាក្យបណ្ដឹងពីឪពុកម្តាយនារីរងគ្រោះ ។

នគរបាលស្រុកទឹកឈូបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន សុភារ៉ា ហៅ ង៉ោល ភេទប្រុស អាយុ២៨ឆ្នាំ ជានគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី បច្ចុប្បន្នរស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ត្រូវជាបងថ្លៃរបស់នារីរងគ្រោះ ដែលទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ ។

ចាប់រំលោភប្អូនថ្លៃ ៤ ដង ដោយយកលេសឱ្យកោសខ្យល់

នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦ នៅពេលដែលបងស្រីខ្លួនមិននៅផ្ទះ បងថ្លៃបានប្រើល្បិចជាមិនស្រួលខ្លួន ហើយហៅនាងជាប្អូនថ្លៃឲ្យមកកោសខ្យល់ឲ្យ ប៉ុន្តែបែរជាធ្វើសកម្មភាពចាប់រំលោភបានសម្រេចរហូតដល់ទៅ ៤ ដងនៅលើផ្ទះរបស់ជនសង្ស័យ ។

ចាប់រំលោភប្អូនថ្លៃ ៤ ដង ដោយយកលេសឱ្យកោសខ្យល់

លុះនៅថ្ងៃទី ១១ ខែកញ្ញា ទើបឪពុកម្តាយនារីរងគ្រោះដឹង ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃថ្នង ទើបឈានទៅចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្តង ៕

សុថាត់