អាជ្ញាធរប្រកាសផ្អាកចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៦៧A “ស្ពានតាម៉ុក”

​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តឧត្តរមានជ័យ​ បាន​ប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ជ្រាប​អំពី​ការ​ផ្អាក​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៦៧A​ ចាប់ពី​ទីរួមស្រុក​អន្លង់​វែង​ដល់​ច្រក​ជាំ​សា​ងាំ​ នៃ​ខេត្តឧត្តរមានជ័យ​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៣​ +​ ៩០០​ ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​បឹង​តា​ម៉ុ​ក​ "​ស្ពាន​តា​ម៉ុ​ក​"​ ចាប់ពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​តទៅ​ ដោយ​ពង្វាង​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៦៧​វិញ​ ។​

អាជ្ញាធរប្រកាសផ្អាកចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៦៧A “ស្ពានតាម៉ុក”

​សេចក្តីជូនដំណឹង​លេខ​៣៧៩​សក​.​ឧជ​ ចុះ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តឧត្តរមានជ័យ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៦៧A​ "​ស្ពាន​តា​ម៉ុ​ក​"​ នឹង​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ​បាន​ លុះត្រា​ដល់​ពេល​ដែល​ទឹក​ហូរ​កាត់​ស្ពាន​ត្រូវ​បាន​ស្រក​អស់​ ៕​

អាជ្ញាធរប្រកាសផ្អាកចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៦៧A “ស្ពានតាម៉ុក”

អាជ្ញាធរប្រកាសផ្អាកចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៦៧A “ស្ពានតាម៉ុក”

Related