នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈ្មោះ ប៊ុនធឿន និង​មន្ត្រី​យោធា​ដាក់​ប៉ុស្តិ៍​ជជុះ​បើកឡាន​ដេញ​កៀរ​ឡាន​ដឹកឈើ​ដែល​មិន​ព្រម​ចូល​បង់លុយ ភ្លាត់ស្នៀត​បុក​គ្នា​ពេញទំហឹង​

ខេត្តត្បូងឃ្មំ៖ នគរបាលសេដ្ធកិច្ចក្រសួងមហាផ្ទៃ បានដាក់ប៉ុស្តិ៍ជជុះចាំប្រដេញរថយន្តដឹកទំនិញ ជាពិសេសឡានដឹកឈើនៅលើផ្លូវជាតិលេខ៧ ក្នុងទឹកដីខេត្តត្បូងឃ្មំ បណ្តាក់គ្នាដូចខ្យង ជាពិសេសនៅចំណុចភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំធ្វើសកម្មភាពចាំស្ទាក់ ឬប្រដេញឡានដឹកឈើ ដែលមិនចូលបង់លុយយ៉ាងអនាធិបតេយ្យប្រសេកស្រសាចតាមដងផ្លូវ សមនឹងលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ មិនសូវខ្វល់ពីរឿងនេះស្រាប់ បានធ្វើឲ្យមន្ត្រីឆ្លៀតឱកាសប្រើអំណាចលើសព្រំដែនបង្កការលំបាកដល់ប្រជាពលរដ្ឋ។

ka-13-09-2016-16-jpg

ជាក់ស្តែងមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ប៊ុនធឿន ប្រើប្រាស់លិខិតបេសកកម្មរបស់ អគ្គស្នងការនគរបាលជាតិបានដាក់ប៉ុស្តិ៍ជជុះប្រើរថយន្តចាំស្ទាក់ ឬប្រដេញឡានដឹកទំនិញ ឬដឹកឈើគោះយកប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួនតាមអំពើចិត្ត ដែលផ្ទុយពីបេសកកម្មរបស់អង្គភាពឲ្យចុះស្រាវជ្រាវ និងសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ទ និងអាជ្ញាធរដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដែលកំពុងកើតមានក្នុងទិសអង្កេតរបស់ខ្លួន។

ka-13-09-2016-17-jpg

មន្ត្រីនគរបាលសេដ្ធកិច្ចក្រសួងមហាផ្ទៃ ឈ្មោះ ប៊ុនធឿន រួមនឹងមន្ត្រីយោធាម្នាក់កាលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានបើកឡានម៉ាក CAMRY ឆ្លាម ភ្នំពេញ 2H- 4107 ដេញកៀរឡានដឹកឈើគោះយកលុយ ភ្លាត់ស្នៀតបុកគ្នា ចំពេញទំហឹងបណ្តោលឲ្យភាគីខាងឡានដឹកឈើម្នាក់បាក់ជើងទាំងពីរ និងម្នាក់ទៀតរបួសធ្ងន់នៅចំណុច ភូមិក្ដុលផ្សារ ឃុំទន្លូងស្រុកមេមត់ ខេត្តត្បូងឃ្មុំបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

ka-13-09-2016-19-jpg

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ពីរទៅបីគ្រឿងបើកប្រដេញកៀរ និងខោកគ្នាដូចព្យុះជាមួយរថយន្តដឹកឈើ ដែលសកម្មភាពពួកគេធ្វើដោយមិនគិតពីការប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើរដ៏ទៃឡើយ ។ លុះមកដល់កន្លែងកើតហេតុគេឃើញរថយន្តនគរបាលសេដ្ឋកិច្ចក្រសួងបើកវ៉ា និងកៀរថយន្តដឹកឈើហើយក៏បណ្តាលឲ្យបុកគ្នាបង្កឲ្យមានអ្នករងរបួសធ្ងន់ហើយនគរបាលសេដ្ធកិច្ចក្រសួងមហាផ្ទៃ ឈ្មោះ ប៊ុនធឿន រួមនិងមន្ត្រីយោធាបានដាក់មេប្រូច ចោលទាំងរថយន្តបាត់ឈឹង៕

ka-13-09-2016-20-jpg